ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កីឡាករចិនទទួលបានសិទ្ធិចូលរួមការប្រកួតនៃវិញ្ញាសាតូចៗចំនួន១៦៥ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស
2024-04-18 10:45:32cri
Share with:

ថ្ងៃទី១៧ខែមេសាជាថ្ងៃរាប់ថយក្រោយ១០០ថ្ងៃនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស បច្ចុប្បន្ននេះ គណៈប្រតិភូកីឡាចិនទទួលបានសិទ្ធិចូលរួមការប្រកួតនៃវិញ្ញាសាតូចៗចំនួន១៦៥ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស។

តាមការលើកឡើងឱ្យដឹងថា បច្ចុប្បន្ននេះ ការត្រៀមលក្ខណៈសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសបានឈានចូលដល់ដំណាក់កាលចុងក្រោយហើយ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃអគ្គនាយកដ្ឋានកីឡាជាតិចិនបានថ្លែងថា ពួកគេនឹងក្តាប់ជាប់រយៈពេល១០០ថ្ងៃចុងក្រោយ ដើម្បីត្រៀមលក្ខណៈឱ្យបានល្អនិងខិតខំដើម្បីទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស