ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដើរតាមលោកXiJinping ដើម្បីសរសេរចម្លើយពណ៌បៃតងថ្មីរបស់ចិន
2024-04-18 10:38:34cri
Share with:

    បៃតងគឺជាធម្មជាតិពិតនៃអេកូឡូស៊ី និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ 

     ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ប្រទេសចិនបានសម្រេចការងារធ្វើឱ្យផ្ទៃដីមានពណ៌បៃតងសរុបចំនួន១១២លានហិចតា ព្រៃសិប្បនិម្មិតមានទំហំចំនួន៨៧.៦លានហិចតា ដែលជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក។

ក្រឡេកមើលពិភពលោកទាំងមូល ក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានរួមចំណែក២៥%នៃផ្ទៃដីបៃតងបន្ថែមថ្មីនៅលើពិភពលោក ដែលជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក។

ហេតុអ្វីបានជាជនជាតិចិនប្រកាន់ខ្ជាប់នូវពណ៌“បៃតង”?

    នៅឆ្នាំ២០១៣ នៅពេលដែលលោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅខេត្តHainan លោកបានបកស្រាយពីការពិតនេះតាមទស្សនៈនៃការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិចិនសុភមង្គលនិងសុខុមាលភាពរបស់ប្រជាជនចិនថា “សម្រាប់ការរស់នៅរបស់មនុស្សជាតិ ភ្នំមាសនិងភ្នំប្រាក់មានសារៈសំខាន់ណាស់ នេះក៏ពិតមែនប៉ុន្តែទឹកស្អាតនិងភ្នំបៃតងគឺជាផ្នែកដ៏សំខាន់នៃការរស់នៅដែលមានសុភមង្គលរបស់ប្រជាជន ហើយមិនអាចជំនួសដោយលុយកាក់បានទេ។ប្រសិនបើអ្នករកលុយបាន ប៉ុន្តែបើខ្យល់អាកាសនិងទឹកបរិភោគមិនសមស្របទៅនឹងស្តង់ដារ នោះក៏គ្មានសុភមង្គលអ្វីដែរ។

   ការកសាងអរិយធម៌អេកូឡូស៊ីគឺជាផែនការមូលដ្ឋានដែលទាក់ទងទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិចិន ហើយពណ៌បៃតងគឺជាផ្ទៃទ្រនាប់និងជានិមិត្តសញ្ញាដ៏សំខាន់សម្រាប់ការពន្លឿនកសាងអរិយធម៌អេកូឡូស៊ីនិងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅពេលចូលរួមក្នុងសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅរដ្ឋធានី លោកXiJinpingបានសង្កត់ធ្ងន់ថា ការធ្វើឱ្យមាតុភូមិមានភាពបៃតងត្រូវតែពង្រីកភាពបៃតង លើកកម្ពស់ភាពបៃតងនិងអភិរក្សភាពបៃតងជាមួយគ្នា។ការអភិវឌ្ឍក្នុងពេលដំណាលគ្នានៃ “បៃតង”ទាំងបីបានចង្អុលបង្ហាញផ្លូវគោលដៅសម្រាប់ការសរសេរចម្លើយពណ៌បៃតងថ្មីរបស់ប្រទេសចិន។

    ការពង្រីកភាពបៃតងមានន័យថា ត្រូវជំរុញតាមបែបវិទ្យាសាស្ត្រនូវការធ្វើឱ្យដែនដីមានពណ៌បៃតង ដាំដើមឈើនៅកន្លែងត្រឹមត្រូវនិងប្រើប្រាស់វិធីសាស្ត្រត្រឹមត្រូវតាមពេលវេលាត្រឹមត្រូវ។នៅក្នុងដំណើរការនៃការធ្វើឱ្យដែនដីរបស់ប្រទេសចិនមានពណ៌បៃតង ការគ្រប់គ្រងវាលខ្សាច់គឺជាគំរូនៃ “ការពង្រីកភាពបៃតង”ជាបន្តបន្ទាប់។

ការលើកកម្ពស់ភាពបៃតងមានន័យថា ផ្តោតសំខាន់ទៅលើគុណភាពនិងប្រសិទ្ធភាព ត្រួសត្រាយផ្លូវសម្រាប់ប្រែក្លាយទឹកស្អាតនិងភ្នំបៃតងទៅជាភ្នំមាសនិងភ្នំប្រាក់ ជំរុញទំនាក់ទំនងកាន់តែប្រសើរឡើងរវាងមុខងារនៃព្រៃឈើមានដូចជាអាងស្តុកទឹក ធនាគារប្រាក់ ឃ្លាំងស្បៀងនិងឃ្លាំងកាបូន" ដើម្បីសម្រេចបាននូវការបង្រួបបង្រួមនៃអត្ថប្រយោជន៍អេកូឡូស៊ី អត្ថប្រយោជន៍សេដ្ឋកិច្ចនិងអត្ថប្រយោជន៍សង្គម។

ការអភិរក្សភាពបៃតងមានន័យថា បង្កើនការអភិរក្សធនធានព្រៃឈើនិងស្មៅ ធ្វើការបង្ការនិងពន្លត់អគ្គិភ័យឱ្យបានល្អ ធ្វើការត្រួតពិនិត្យយ៉ាងស៊ីជម្រៅនិងលុបបំបាត់គ្រោះថ្នាក់ដែលលាក់កំបាំងសំខាន់ៗនិងការពារសមិទ្ធផលបៃតងដែលទទួលបានដោយមិនងាយទេ។

    លោកXiJinpingបានគូសបញ្ជាក់ថា ព្រៃឈើជាមរតកពីដូនតារបស់យើង ហើយគួរតែបន្តទៅកូនចៅជំនាន់ក្រោយ។លោកបានផ្ដល់អនុសាសន៍សំខាន់ៗជាច្រើនដង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីកភាពបៃតង លើកកម្ពស់ភាពបៃតងនិងអភិរក្សភាពបៃតង។

    បៃតងបង្កាត់នូវជីវិត គឺជាក្តីសង្ឃឹមនៃអរិយធម៌អេកូឡូស៊ី និងជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ប្រជាជន៕

 







អ្នកបកប្រែ:刘妍
ប្លុកពិសេស