ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ អ្វីដែលហៅថា “អតិរេកផលិតកម្មរបស់ចិនបានវាយប្រហារទៅលើទីផ្សារសកល” ជាប្រធានបទពិភាក្សាគ្មានន័យ
2024-04-18 10:24:53cri
Share with:

      ទាក់ទិននឹងរឿងដែលនាពេលថ្មីៗកន្លងទៅនេះ អាមេរិកនិងសហភាពអឺរ៉ុបជាដើមបានអះអាងថា រថយន្តអគ្គិសនី និងបន្ទះសូឡាដែលផលិតដោយប្រទេសចិនមានបញ្ហាដែលហៅថា “អតិរេកផលិតកម្ម”  លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១៧ ខែមេសាថា អ្វីដែលហៅថា “អតិរេកផលិតកម្មរបស់ចិនបានវាយប្រហារទៅលើទីផ្សារសកល” ជាប្រធានបទពិភាក្សាគ្មានន័យ សង្ឃឹមថា ប្រទេសពាក់ព័ន្ធអាចប្រកាន់អាកប្បកិរិយាបើកទូលាយ និងប្រកាន់ខ្ជាប់ការប្រកួតប្រជែងដោយយុត្តិធម៌ ។

      លោក Lin Jian បានថ្លែងទៀតថា ប្រទេសចិនបានគូសបញ្ជាក់ជាច្រើនលើកហើយថា ខណៈពេលនិយាយចំពោះបញ្ហាសមត្ថភាពផលិតកម្ម ត្រូវឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ ត្រូវធ្វើការវិភាគ ក្នុងបរិបទសកភាវូបនីយកម្មសេដ្ឋកិច្ច ការបែងចែកតួនាទីជាសកលនិងទីផ្សារអន្តរជាតិ ។ ផលិតផលប្រកបដោយគុណភាពល្អ ដែលផ្គត់ផ្គង់ជាបន្តបន្ទាប់ដោយឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន នឹងរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍបៃតងនៅលើពិភពលោកទាំងមូល ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស