ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលអះអាងថា អ៊ីស្រាអែលនឹង"រក្សាសិទ្ធិស្វ័យការពារ"
2024-04-18 11:09:31cri
Share with:

    យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅថ្ងៃទី ១៧ ខែមេសាឱ្យដឹងថា លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានថ្លែងនាថ្ងៃដដែលនោះថា អ៊ីស្រាអែលនឹង"រក្សាសិទ្ធិស្វ័យការពារ"ចំពោះការវាយប្រហាររបស់ភាគីអ៊ីរ៉ង់ ។

    សេចក្តីប្រកាសព័ត៌មានបានចែងថា ថ្ងៃដដែលនោះ នៅទីក្រុងហ្ស៊េរុយសាឡិម លោក Benjamin Netanyahu បានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេសនិងលោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែលនឹង"រក្សាសិទ្ធិស្វ័យការពារ" ។

    តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលនៅថ្ងៃទី ១៧ ខែមេសានេះឱ្យដឹងថា លោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានបញ្ជាក់នាថ្ងៃដដែលនោះថា អ៊ីស្រាអែលបានសម្រេចចិត្តឆ្លើយតបនឹងសកម្មភាពសងសឹករបស់អ៊ីរ៉ង់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស