ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ថ្លែងថា៖បណ្តាភាគីនានាគួរតែកសាងសមុទ្រចិនខាងត្បូងឱ្យទៅជាសមុទ្រសន្តិភាព
2024-04-18 15:07:49cri
Share with:

    នៅថ្ងៃទី ១៨ ខែមេសា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានរួមជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាការតា រដ្ឋធានីប្រទេសឥណ្ឌូណេស៊ី ។

    លោក Wang Yi បានលើកឡើងថា យើងត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះកម្លាំងនៃ"រង្វង់តូច"ដែលបង្កើតឡើងក្នុងតំបន់នេះ ប្រឆាំងនឹងរាល់ការបង្កការប្រឈមមុខដាក់គ្នា យើងត្រូវឱ្យតម្លៃនិងថែរក្សាឱ្យបានល្អនូវសន្តិភាពនិងស្ថិរភាពដែលបានមកដោយមិនងាយ ហើយកសាងសមុទ្រចិនខាងត្បូងឱ្យទៅជាសមុទ្រសន្តិភាព ។

    លោក Wang Yi បន្តថ្លែងថា ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបង្កជាគ្រោះមហន្តរាយមនុស្សធម៌ យើងគួរតែជំរុញឱ្យសម្រេចបាននូវការឈប់បាញ់គ្នាជាបន្ទាន់នៅតំបន់កាហ្សាដោយគ្មានល័ក្ខខ័ណ្ឌ ក៏ដូចជាបង្កើតយន្តការជួយសង្គ្រោះខាងមនុស្សធម៌ក្នុងពេលឆាប់ៗដើម្បីចៀសវាងកុំធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ។ ប្រទេសចិនគាំទ្រប៉ាឡេស្ទីនក្លាយជារដ្ឋសមាជិកផ្លូវការនៃអង្គការសហប្រជាជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស