ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភ្លើងគប់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសចាប់ផ្តើមដង្ហែនិងរត់បណ្តាក់ក្នុងដែនប្រទេសក្រិក
2024-04-17 11:09:13cri
Share with:

      ថ្ងៃទី ១៦ ខែមេសា តាមម៉ោងក្នុងតំបន់ ការយកព្រះអគ្គីជ័យនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសបានប្រព្រឹតិ្តទៅដោយជោគជ័យនៅទីសំណល់បុរាណនៃការប្រកួតកីឡាអូឡាំពិកបុរាណនៅប្រទេសក្រិក ដែលជាទីកំណើតនៃកីឡាអូឡាំពិក  បន្ទាប់មក ភ្លើងគប់នៃការប្រកួតកីឡាអូឡាំពិកនឹងចាប់ផ្តើមដង្ហែនិងរត់បណ្តាក់ក្នុងដែនប្រទេសក្រិក ។

      សូមបញ្ជាក់ថា តាមផែនការ ភ្លើងគប់នៃការប្រកួតកីឡាអូឡាំពិកនឹងត្រូវដង្ហែនិងរត់បណ្តាក់រយៈពេល១១ថ្ងៃ ក្នុងដែនប្រទេសក្រិក ដែលនឹងឆ្លងកាត់ទីក្រុងនិងទីសំណល់ចាស់វប្បធម៌ចំនួនរាប់សិនកន្លែង អ្នករត់បណ្តាក់ភ្លើងគប់ប្រហែល៦រយនាក់នឹងចូលរួមការដង្ហែនិងរត់បណ្តាក់ភ្លើង ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស