ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនអាមេរិកបង្ហើបថា ភាគីអ៊ីស្រាអែលនៅមិនទាន់ជូនដំណឹងជាផ្លូវការដល់អាមេរិកអំពីបញ្ហាថា តើត្រូវឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងដូចម្តេចនោះទេ
2024-04-17 10:09:07cri
Share with:

      ថ្ងៃទី១៦ខែមេសា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធសារព័ត៌មានCNNអាមេរិកបានដកស្រង់ព័ត៌មានរបស់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ថា អាមេរិកប៉ាន់ប្រមាណថា ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហាររបស់អ៊ីរ៉ង់នឹងមានកម្រិត ពីព្រោះមន្រ្តីអាមេរិកកំពុងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវការគំរាមកំហែងដែលការប៉ះទង្គិចអាចនឹងវិវឌ្ឍទៅជាសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់ ។

      ឥស្សរជនមួយរូបទៀតបានប្រាប់ប្រព័ន្ធសារព័ត៌មានCNNអាមេរិកថា ការណ៍សម្ងាត់របស់អាមេរិកបានបង្ហាញថា អ៊ីស្រាអែលកំពុងគិតពិចារណាថា នឹងបំផុសការវាយប្រហារក្នុងក្របខណ្ឌតូចនិងមានកម្រិតក្នុងដែនដីអ៊ីរ៉ង់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស