ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីតួកគីអះអាងថា អ៊ីស្រាអែលគួរតែទទួលខុសត្រូវទាំងស្រុងចំពោះស្ថានការណ៍ដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗកន្លងទៅនេះ
2024-04-17 10:20:15cri
Share with:

     ថ្ងៃទី ១៦ ខែមេសា លោក Erdogan ប្រធានាធិបតីតួកគីបានថ្លែងថា ថ្នាក់ដឹកនាំនៃប្រទេសអ៊ីស្រាអែលគួរតែទទួលខុសត្រូវទាំងស្រុងចំពោះស្ថានការណ៍ដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗកន្លងទៅនេះ ។ លោកបានថ្លែងថា ចាប់ពីខែ តុលាឆ្នាំទៅមក អ៊ីស្រាអែលបានចាត់វិធានការបង្ករឿងជាប់រហូត ប៉ុនប៉ងបង្កការប៉ះទង្គិចក្នុងតំបន់  ដែលក្នុងនោះការវាយប្រហារទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរី ជាឧទាហរណ៍ថ្មីបំផុត ។ បើអ៊ីស្រាអែល នៅតែបន្តធ្វើសកម្មភាពយោធានៅតំបន់កាហ្សាទៀត នោះការប៉ះទង្គិចជុំថ្មីក្នុងតំបន់នេះ វានឹងអាចកើតមានក្នុងគ្រប់ពេលវេលា ។

      លោកបានថ្លែងទៀតថា រឿងដែលកើតឡើងនៅពេលថ្មីៗកន្លងទៅនេះ កាន់តែរំលេចនូវ “ស្តង់ដារពីរ”របស់លោកខាងលិច ប្រទេសលោកខាងលិចបានត្រឹមតែថ្កោលទោសអ៊ីរ៉ង់ដែលបានវាយប្រហារទៅលើអ៊ីស្រាអែល ប៉ុន្តែគ្មានប្រទេសលោកខាងលិចប៉ុន្មានទេ ដែលបានថ្កោលទោសអ៊ីស្រាអែលដែលបានវាយប្រហារទៅលើស្ថានទូតអ៊ីរ៉ង់ ដែលជាទង្វើល្មើសនឹងច្បាប់អន្តរជាតិទាំងកម្រោលនោះ  ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស