ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទទួលខុសត្រូវរបស់ស្ថាប័ន្ធពាក់ព័ន្ធនៃរដ្ឋបាលជាតិស្ថិតិចិនបកស្រាយពីរបាយការណ៍ស្តីពីសេដ្ឋកិច្ចចិនប្រចាំត្រីមាសទី១ឆ្នាំនេះ
2024-04-17 14:42:47cri
Share with:

    ថ្ងៃទី១៦ខែមេសា   រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗប្រចាំត្រីមាសទីមួយឆ្នាំ២០២៤។ សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ កត្តាវិជ្ជមានមានការកើនឡើងជាច្រើន ដែលបានបង្កើតជាមូលដ្ឋានដ៏ល្អប្រសើរសម្រាប់ការសម្រេចបាននូវគោលដៅភារកិច្ចពេញមួយឆ្នាំ។

      លោកZhao Tongluប្រធាននាយកដ្ឋានគណនាសេដ្ឋកិច្ចជាតិចិនបានលើកឡើងថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤   គ្រប់តំបន់និងគ្រប់ក្រសួងស្ថាប័នបានប្រកាន់ខ្ជាប់នូវមូលដ្ឋានជាទូទៅនៃការងារស្វែងរកវឌ្ឍនភាពក្នុងភាពនឹងនរ   ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក  និងកែលម្អរចនាសម្ព័ន្ធ   តម្រូវការផ្នែកផលិតកម្មកើនឡើងប្រកបដោយស្ថិរភាព ហើយការដំណើរការនៃសេដ្ឋកិច្ចសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ។

      លោកTang Weiweiប្រធាននាយកដ្ឋានស្ថិតិឧស្សាហកម្មបានលើកឡើងថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤   ឧស្សាហកម្មផលិតកម្មបានកើនឡើងជាលំដាប់  ប្រសិទ្ធភាពរបស់សហគ្រាសបន្តកែលម្អ  ការនាំចេញផលិតផលឧស្សាហកម្មបានប្រែពីការធ្លាក់ចុះទៅការកើនឡើង  កម្រិតកំណើននិងការរំពឹងទុករបស់សហគ្រាសមានភាពប្រសើរឡើង  គុណភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្មមានភាពប្រសើរឡើងជាលំដាប់ដែលសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស