ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុទ្ធភូមិភាគខាងត្បូងចិន៖ ចាប់ពីថ្ងៃទី ១៧ ខែមេសាតទៅ នឹងធ្វើសមយុទ្ធទាហានពិតនិងបាញ់គ្រាប់ពិតផ្នែកការពារដែនអាកាសនៅតំបន់ប៉ែកខាងចិននៃព្រំដែនរវាងចិននិងមីយ៉ាន់ម៉ា
2024-04-17 10:38:21cri
Share with:

      អនុលោមតាមផែនការហ្វឹកហាត់ប្រចាំឆ្នាំ ចាប់ពីថ្ងៃទី ១៧ ខែមេសាតទៅ យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិននឹងចាត់ចែងកងទ័ពជើងគោកនិងជើងអាកាស ធ្វើសមយុទ្ធទាហានពិតនិងបាញ់គ្រាប់ពិតផ្នែកការពារដែនអាកាសនៅតំបន់ប៉ែកខាងចិននៃព្រំដែនរវាងចិននិងមីយ៉ាន់ម៉ា ក្នុងគោលបំណងត្រួតពិនិត្យសមត្ថភាពរបស់កងកម្លាំងនៅយុទ្ធភូមិភាគលើវិស័យស៊ើបការណ៍ ប្រកាសអាសន្ន បិទខ្ទប់តាមផ្លូវគោកនិងអាកាស ព្រមាននិងបណ្តេញ និងការការពារការវាយប្រហារតាមអាកាស ។ កងកម្លាំងនៅយុទ្ធភូមិភាគបានត្រៀមលក្ខណៈក្នុងគ្រប់ពេលវេលា ដើម្បីឆ្លើយតបនឹងស្ថានការណ៍គ្រប់បែបយ៉ាងដែលស្រាប់តែកើតឡើង ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិ ស្ថិរភាពនៅតំបន់ព្រំដែន និងសុវតិ្ថភាពអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ប្រជាជន

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស