ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា រាល់ទង្វើណាដែលបំផ្លាញផលប្រយោជន៍របស់អ៊ីរ៉ង់ថែមទៀត សុទ្ធតែនឹងត្រូវទទួលការឆ្លើយតបកាន់តែខ្លាំងជាងមុន
2024-04-17 14:36:39cri
Share with:

     ថ្ងៃទី១៦ខែមេសា  ទីស្តីការប្រធានាធិបតីអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ថា  លោកRaisiប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងនៅពេលជួបសន្ទនាតាមទូរស័ព្ទជាមួយលោកពូទីនប្រធានាធិបតីរុស្ស៊ីនៅថ្ងៃដដែលថា    រាល់ទង្វើណាដែលបំផ្លាញផលប្រយោជន៍របស់អ៊ីរ៉ង់ថែមទៀត សុទ្ធតែនឹងត្រូវទទួលការឆ្លើយតបកាន់តែខ្លាំងនិងទ្រង់ទ្រាយកាន់តែធំជាងមុន។

      លោកRaisiបានថ្លែងទៀតថា   ការវាយប្រហាររបស់អ៊ីស្រាអែលលើគណៈបេសកកម្មការទូតអ៊ីរ៉ង់ បានល្មើសជាសាធារណៈនូវបទប្បញ្ញត្តិអន្តរជាតិ ដែលបូករួមទាំងសន្ធិសញ្ញាវីយែនស្តីពីទំនាក់ទំនងការទូត ផងដែរថា គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពពិភពលោក។ ការវាយប្រហាររបស់អ៊ីរ៉ង់ គឺធ្វើឡើងដោយអនុលោមតាមមាត្រាទី៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិគឺជាវិធានការការពារខ្លួន។

      តាមដំណឹងដែលប្រកាសនៅលើវេបសាយប្រធានាធិបតីរុស្ស៊ីនៅថ្ងៃដដែលឱ្យដឹងទៀតថា    លោកពូទីនបានលើកឡើងក្នុងពេលជួបសន្ទនាតាមទូរស័ព្ទថា លោកសង្ឃឹមភាគីនានាបង្ហាញពីភាពអត់ធ្មត់ប្រកបដោយវិចារណញ្ញាណនិងជៀសវាងកុំបង្កឱ្យមានការប្រឈមមុខដាក់គ្នាជុំថ្មីដែលនឹងនាំមកនូវផលវិបាកដែលមានលក្ខណៈមហន្តរាយដល់តំបន់ទាំងមូល៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស