ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកនឹងអនុវត្តការដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់ព្រមទាំងបង្កើនការការពារគ្រាប់មីស៊ីលនៅមជ្ឈិមបូព៌ា
2024-04-17 13:23:47cri
Share with:

កាលពីថ្ងៃទី១៦ខែមេសាតាមម៉ោងក្នុងតំបន់ លោក Jake Sullivan ជំនួយការប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិបានថ្លែងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់និងអង្គភាពឬបុគ្គលដែលគាំទ្រកងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។

លោក Jake Sullivan បានថ្លែងថា ផ្នែកយោធាអាមេរិកក៏នឹងខិតខំប្រឹងប្រែងបង្កើនប្រព័ន្ធការពារគ្រាប់មីស៊ីលនិងផ្តល់ភេរវសញ្ញានៅតំបន់មជ្ឈិមបូព៌ាទាំងមូល ដើម្បីកាត់បន្ថយប្រសិទ្ធភាពវាយប្រហារនៃគ្រាប់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ថែមមួយកម្រិតទៀត ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការទូតនិងសន្តិសុខនៃសហភាពអឺរ៉ុបក៏បានថ្លែងថា គណៈកម្មាធិការកិច្ចការទូតនៃសហភាពអឺរ៉ុបបានរៀបចំធ្វើកិច្ចប្រជុំដោយឯកភាពគ្នាពីការបង្កើនការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស