ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់៖លោកScholzអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបានបើកទ្វារដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់អាល្លឺម៉ង់
2024-04-17 10:08:22cri
Share with:

      ថ្ងៃទី១៦ខែមេសា លោកScholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន។ ទាក់ទិននឹងដំណើរទស្សនកិច្ចលើកនេះ ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានចុះផ្សាយបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចរបស់លោកScholzលើកនេះបានបើកទ្វារដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់អាល្លឺម៉ង់។

      ប្រព័ន្ធសារព័ត៌មានRNDអាល្លឺម៉ង់បានចុះផ្សាយតាមវេបសាយរបស់ខ្លួនថា ប្រធានបទសម្រាប់ពិភាក្សាដ៏សំខាន់ក្នុងដំណើរទស្សនកិច្ចរបស់លោកScholzនៅប្រទេសចិនលើកនេះគឺគោលនយោបាយខាងពាណិជ្ជកម្ម ព្រមទាំងមានការអមដំណើរពីគណៈប្រតិភូពាណិជ្ជកម្មទ្រង់ទ្រាយធំទៀតផង ដែលបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា អាល្លឺម៉ង់រំពឹងបង្កើនការវិនិយោគនៅប្រទេសចិន។ មគ្គុទ្ទេសក៍មជ្ឈដ្ឋានពាណិជ្ជកម្មទាំងឡាយដែលអមដំណើរលោកនាយករដ្ឋមន្រ្តីអាល្លឺម៉ង់សង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះនឹងពង្រីក"បរិយាកាសប្រកួតប្រជែងដ៏យុត្តិធម៌”របស់ពួកគេ ពោលគឺបង្កលក្ខណសម្បត្តិកាន់តែល្អនិងកាន់តែយុត្តិធម៌សម្រាប់ការវិនិយោគរបស់សហគ្រាស៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស