ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើស្ថានភាពជាក់ស្តែងរបស់សេដ្ឋកិច្ចចិនវាយ៉ាងណា ? ពិភពលោកមានការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ខ្លួន
2024-04-17 17:05:49cri
Share with:

    "ស្របពេលដែលប្រទេសចិនបង្កើនការវិនិយោគលើការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ប្រទេសចិនត្រូវបានរំពឹងថា អាចសម្រេចបាននូវការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះ យើងរំពឹងថា សេដ្ឋកិច្ចចិននឹងបន្តកើនឡើងតទៅទៀត " នៅថ្ងៃទី ១៥ ខែមេសា លោក Joseph Keating ទីប្រឹក្សាពាណិជ្ជកម្មរបស់ស្ថានទូតអៀរឡង់ប្រចាំនៅប្រទេសចិនដែលកំពុងចូលរួមពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី  នៅខេត្តហៃណាន លោកបានបង្ហាញពីជំនឿចិត្តបែបនេះ 

    ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះបានទាក់ទាញម៉ាកយីហោជាង ៤០០០ ដែលមកពីប្រទេសនិងតំបន់ចំនួន ៧១ នៅទូទាំងពិភពលោក  ភាពសន្ទុះខ្លាំងក្លានៃពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិបានក្លាយជាការបកស្រាយដ៏រស់រវើកអំពីសេដ្ឋកិច្ចចិនដែលមាននិន្នាការងើបឡើងវិញនិងភាពល្អប្រសើរជាទូទៅ  ដោយឡែកចំណុចនេះក៏ត្រូវបានបញ្ជាក់ដោយទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ១៦ ខែមេសានេះផងដែរ ពោលគឺ បើគណនាតាមតម្លៃមិនប្រែប្រួល សេដ្ឋកិច្ចចិនក្នុងត្រីមាសទីមួយបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣  ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាថ្លែងថា ល្បឿនកំណើននេះបាន"លើសពីការប៉ាន់ប្រមាណ

    ស្របនឹងពេលដែលទិន្នន័យនេះត្រូវបានចេញផ្សាយ លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន  ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានចុះផ្សាយថា ប្រការនេះបង្ហាញថា រដ្ឋាភិបាលអាល្លឺម៉ង់និងថ្នាក់ដឹកនាំនៃសហគ្រាសសុទ្ធតែសម្គាល់ឃើញថា "ប្រសិនបើគ្មានការចូលរួមពីប្រទេសចិន គឺមិនអាចទៅរួចទេ "

    ជាបឋម ការប្រើប្រាស់នៅតែជាចំណុចលេចធ្លោមួយនៃសេដ្ឋកិច្ចរចិនដដែលដែលបានបង្ហាញពីសក្តានុពលដ៏ធំធេងក្នុងទីផ្សារ  ក្នុងត្រីមាសទីមួយ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង ៤,៧ ភាគរយ ទំហំលក់រាយនៃឧស្សហកម្មសេវាកម្មបានកើនឡើង ១០ ភាគរយ ហើយការប្រើប្រាស់របស់ប្រជាជនបានវិវឌ្ឍទៅរកភាពល្អប្រសើរជាបន្តបន្ទាប់  លើសពីនេះទៅទៀត ប្រទេសចិនកំពុងជំរុញយ៉ាងខ្លាំងក្លានូវ"ការធ្វើបច្ចុប្បន្នភាពលើសម្ភារៈប្រើប្រាស់" តាមការប៉ាន់ប្រមាណ តម្រូវការនៃការធ្វើបច្ចុប្បន្នភាពលើរថយន្តនិងគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនឹងរក្សាទំហំលើសពី  ទ្រីលានយាន់ប្រាក់ចិនដែលបង្ហាញឱ្យឃើញនូវទំហំទីផ្សារដ៏ធំធេង 

    ក្រឡេកទៅមើលកម្លាំងចលករថ្មីនៃការអភិវឌ្ឍដែលនាំមកដោយកម្លាំងផលិតកម្មគុណភាពថ្មី  នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានកម្ពុជាបានវិភាគថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី គឺខុសគ្នាពីវិធីកំណើនសេដ្ឋកិច្ចបែបប្រពៃណីដែលប្រកបដោយលក្ខណៈពិសេសនៃបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់និងគុណភាពខ្ពស់  តាមទិន្នន័យក្នុងត្រីមាសទីមួយបានបង្ហាញថា តម្លៃបន្ថែមរបស់ឧស្សាហកម្មកម្មន្តសាលបច្ចេកវិទ្យាខ្ពស់ធុនមធ្យមនិងធំរបស់ប្រទេសចិនបានកើនឡើង , បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣  បើមើលពីផលិតផលអាចឃើញថា បរិមាណផលិតរថយន្តដើរដោយថាមពលថ្មីបានកើនឡើង ២៩, ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ បរិមាណផលិតអាគុយថាមពលសូឡាបានកើនឡើង ២០,១ ភាគរយ ឯបរិមាណផលិតមនុស្សយន្តខាងវិស័យសេវាកម្មបានកើនឡើង ២៦,៧ ភាគរយ  ព្រមពេលជាមួយគ្នានេះ មុខរបរថ្មីនិងរូបមន្តថ្មីបានលេចចេញជាបន្តបន្ទាប់ 

    នពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន Citi ជាដើមបាននាំគ្នាថ្លែងថា សេដ្ឋកិច្ចចិនមានទីចាប់ផ្តើមដ៏ល្អប្រសើរក្នុងឆ្នាំ ២០២៤ ហើយបានដំឡើងការព្យាករណ៍ចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២៤  លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងថា ក្រោមការគាំទ្រពីគោលនយោបាយហិរញ្ញវត្ថុដ៏វិជ្ជមាននិងគោលនយោបាយរូបិយវត្ថុដ៏នឹងនរនិងរឹងមាំ សេដ្ឋកិច្ចចិនក្នុងឆ្នាំនេះនឹងកើនឡើងជាលំដាប់ 

    តើស្ថានភាពជាក់ស្តែងរបស់សេដ្ឋកិច្ចចិនវាយ៉ាងណា ? ពិភពលោកមានការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ខ្លួន  ប្រទេសចិនបានលើកឡើងជាច្រើនលើកថា មានឆន្ទៈក្នុងការផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជាផ្តល់លំហអភិវឌ្ឍន៍កាន់តែទូលំទូលាយសម្រាប់សហគ្រាសនៃបណ្តាប្រទេសនានាផងដែរ  បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏ស្មុគស្មាញជាច្រើន មូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចចិនដែលប្រកបដោយស្ថិរភាពនិងភាពល្អប្រសើរនៅមិនសូវរឹងមាំទេ ប៉ុន្តែកត្តាវិជ្ជមានបានកើនឡើងឥតឈប់ឈរដែលបានបង្កើតជាមូលដ្ឋានដ៏ល្អបង្គួរសម្រាប់ការសម្រេចបាននូវគោលដៅនិងភារកិច្ចពេញមួយឆ្នាំ  បើនិយាយចំពោះអ្នកដែលគ្មានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិនទាំងនោះ ការចំណាយពេលក្នុងការ"លេងល្បែងនយោបាយ"មិនស្មើនឹងយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងរបស់សេដ្ឋកិច្ចចិនដើម្បីធ្វើការងារជាក់ស្តែងកាន់តែច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស