ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការកសាងកំពង់ផែពាណិជ្ជកម្មសេរីជំរុញទំហំនាំចេញនាំចូលនៅត្រីមាសទីមួយនៃខេត្ត Hainan ឡើងលើសពី៦ម៉ឺនលានយាន់ប្រាក់ចិនជាលើកដំបូង
2024-04-17 10:17:11cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានដែលស្ថាប័នគយក្រុង Haikou បើកធ្វើកាលពីថ្ងៃទី១៦ខែមេសាឱ្យដឹងថា ក្រោមការជំរុញនៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីនៃខេត្ត Hainan គុណភាពនៃការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសនៃខេត្ត Hainan បានត្រូវលើកកម្ពស់យ៉ាងនឹងនរ ។ នៅត្រីមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលនៃពាណិជ្ជកម្មទំនិញក្នុងខេត្តទាំងមូលមានចំនួន៦ម៉ឺន៤ពាន់២៣០លានយាន់ប្រាក់ចិន ដែលកើនឡើង១១,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយនេះក៏ជាលើកទីមួយដែលទំហំនាំចេញនាំចូលនៅត្រីមាសមួយនៃខេត្ត Hainan ឡើងលើសពី៦ម៉ឺនលានយាន់ប្រាក់ចិន ។

តាមការឧទ្ទេសនាមឱ្យដឹងថា ការនាំចេញនាំចូលនៃខេត្ត Hainan ចំពោះទីផ្សារងើបឡើងថ្មីបានកើនឡើងយ៉ាងឆាប់រហ័ស ។ នៅត្រីមាសទីមួយ ការនាំចេញនាំចូលចំពោះប្រទេសដែលរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវត្រូវជា៣ម៉ឺន៤ពាន់១២០លានយាន់ប្រាក់ចិន ដែលកើនឡើង២៨,៥ភាគរយ ។ ការនាំចេញនាំចូលចំពោះអាស៊ានមានទំហំ១ម៉ឺន៧៩០លានយាន់ប្រាក់ចិន ដែលកើនឡើង៣៣,៥ភាគរយ អាស៊ានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយនៃខេត្ត Hainan ។ ក្នុងពេលដំណាលគ្នានេះ ការនាំចេញនាំចូលចំពោះអាហ្វ្រិកនិងអាមេរិកឡាទីនបានកើនឡើង១១៦,៣ភាគរយនិង៣៩,៩ភាគរយដោយឡែកពីគ្នា ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស