ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិបង្ហាញថា អត្រាគាំទ្រចំពោះគណៈរដ្ឋមន្ត្រីលោកFumio Kishidaស្ថិតនៅ"ខ្សែបន្ទាត់គ្រោះថ្នាក់"ក្នុងរយៈពេល៦ខែជាប់ៗគ្នា
2024-04-16 14:40:44cri
Share with:

    យោងតាមលទ្ធផលស្ទង់ប្រជាមតិដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុននៅថ្ងៃទី១៥ខែមេសាបង្ហាញថា   ដោយសាររងឥទ្ធិពលពីរឿងអាស្រូវ"មាសខ្មៅ"របស់គណបក្សសេរីប្រជាធិបតេយ្យ  អត្រាគាំទ្រចំពោះគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយលោកFumio Kishidaនាយករដ្ឋមន្ត្រីជប៉ុន  មានត្រឹមតែ២៣.៨ភាគរយដែលកើនឡើងត្រឹមតែ៣.៧ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងខែមីនាឆ្នាំនេះ   ហើយស្ថិតនៅ"ខ្សែបន្ទាត់គ្រោះថ្នាក់"ក្នុងរយៈពេល៦ខែជាប់ៗគ្នា។

      ប្រព័ន្ធសារព័ត៌មានជប៉ុនបានចុះផ្សាយថា   ប្រជាជនជប៉ុនកើតមានវិបត្តិទំនុកចិត្តចំពោះរដ្ឋាភិបាលបច្ចុប្បន្នដោយសារបញ្ហាមូលធនសម្ងាត់។ តាមការប៉ាន់ប្រមាណ   ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកបន្ថែមនៃសភាតំណាងរាស្រ្តដែលនឹងធ្វើឡើងនៅចុងខែនេះ  បក្សប្រឆាំងនឹងប្រើរឿងអាស្រូវ"មាសខ្មៅ"មកតតាំងជាមួយបក្សកាន់អំណាចដើម្បីទាក់ទាញការគាំទ្រពីមហាជនតាមរយៈការរិះគន់បក្សកាន់អំណាចយ៉ាងខ្លាំង  ហើយធ្វើការត្រៀមបម្រុងសម្រាប់ការបោះឆ្នោតសភាតំណាងរាស្រ្តអាណត្តិក្រោយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស