ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“សិក្ខាសាលាអន្តរជាតិស្តីពីគំនិតផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌”បានបើកធ្វើនៅទីចាត់ការទូទៅនៃអង្គការ UNESCO
2024-04-16 11:09:54cri
Share with:

កាលពីថ្ងៃទី១៥ខែមេសាតាមម៉ោងក្នុងតំបន់ សិក្ខាសាលាអន្តរជាតិស្តីពីគំនិតផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌បានបើកធ្វើនៅទីចាត់ការទូទៅនៃអង្គការ UNESCO ដែលស្ថិតនៅក្រុងប៉ារីសប្រទេសបារាំង ។ សិក្ខាសាលានេះសហការរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន អង្គការ UNESCO និងគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់អង្គការ UNESCO ។

លោក Zhang Jianchun អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញមកបំពេញទស្សនកិច្ចជាលើកដំបូងនៅទីចាត់ការទូទៅនៃអង្គការ UNESCO កាលពីខែមីនាឆ្នាំ២០១៤ហើយថ្លែងសុន្ទរកថាគន្លឹះអំពីគំនិតផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ ។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ខ្លឹមសារចម្បងនិងខ្លឹមសារបន្ថែមនៃគំនិតផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌បានត្រូវពង្រីកជាបន្តបន្ទាប់និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដែលផ្តល់ជាពុទ្ធិចិននិងផែនការចិនសម្រាប់ការបង្កើនផលប្រយោជន៍រួមនៃមនុស្សជាតិទាំងមូល ។ ចិនអនុវត្តតាមគំនិតផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌យ៉ាងសកម្ម និងធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីនានាដែលបូករួមទាំងអង្គការ UNESCO ផង ហើយទទួលបានប្រសិទ្ធភាពយ៉ាងប្រាកដប្រជា ក៏ដូចជាបានរួមគ្នាជំរុញការផ្លាស់ប្តូរនិងការសន្ទនារវាងអរិយធម៌ទីទៃគ្នាផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស