ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ថ្លែងថា ទីផ្សារអាល្លឺម៉ង់ស្វាគមន៍រថយន្តរបស់ចិន
2024-04-16 10:59:18cri
Share with:

កាលពីថ្ងៃទី១៥ខែមេសា លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានថ្លែងថា ទីផ្សារអាល្លឺម៉ង់សូមស្វាគមន៍រថយន្តរបស់ចិន ។

លោក Olaf Scholz បានគូសបញ្ជាក់ថា ទីផ្សារអឺរ៉ុបចាំបាច់ត្រូវធ្វើការប្រកួតប្រជែងដោយបើកទូលាយនិងយុត្តិធម៌ជាមួយរថយន្តរបស់ចិន ។ ព្រមពេលជាមួយគ្នានេះ លោកបានព្រមានថា អឺរ៉ុបមិនអត់ឱនទង្វើដាក់លក់ក្នុងតម្លៃថោក អតិរេកផលិតកម្មនិងរំលោភកម្មសិទ្ធិបញ្ញានោះឡើយ ។ លោក Olaf Scholz បានថ្លែងទៀតថា កាលពីមុន ពេលរថយន្តជប៉ុននិងកូរ៉េខាងត្បូងចូលក្នុងទីផ្សារអឺរ៉ុប ប្រជាជនអឺរ៉ុបធា្លប់ព្រួយបារម្ភថា រថយន្តជប៉ុននិងកូរ៉េខាងត្បូងនឹងកាន់កាប់ទីផ្សារអឺរ៉ុប ប៉ុន្តែសភាពការណ៍បែបនេះមិនមានកើតឡើងទេ ។

គួរបញ្ជាក់ថា សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់បានចុះផ្សាយអត្ថបទកាលពីថ្ងៃទី១៣ខែមេសា ដោយប្រឆាំងជាសាធារណៈចំពោះការដែលសហភាពអឺរ៉ុបយកពន្ធគយបន្ថែមចំពោះរថយន្តអគ្គិសនីរបស់ចិន ហើយលើកឡើងថា ប្រការនេះប្រហែលនឹងញ៉ាំងឱ្យកើតមានសង្គ្រាមពាណិជ្ជកម្ម ហើយគំរាមកំហែងដល់ឱកាសការងាររបស់អាល្លឺម៉ង់ រហូតដល់បំផ្លាញគោលដៅផ្សព្វផ្សាយរថយន្តអគ្គិសនីនិងការធ្វើបរិវត្តកម្មឌីជីថលទៀតផង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស