ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធនៃការប៉ះទង្គិចរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់រក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់
2024-04-16 10:51:11cri
Share with:

    នៅថ្ងៃទី ១៥ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរថា បើអ៊ីស្រាអែលបន្តវាយប្រហារអ៊ីរ៉ង់ ទ្រង់ទ្រាយនៃសង្រ្គាមនឹងរីកកាន់តែធំ តើចិនមានការព្រួយបារម្ភថា ខ្លួននឹងត្រូវទាញចូលក្នុងករណីនេះទេ ?

    ទាក់ទិននឹងរឿងនេះ លោក Lin Jian បានលើកឡើងថា ប្រទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធនៃការប៉ះទង្គិចរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់រក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់ដើម្បីចៀសវាងកុំធ្វើឱ្យស្ថានការណ៍មានភាពកាន់តែតានតឹងថែមទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស