ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈរដ្ឋមន្រ្តីសង្រ្គាមអ៊ីស្រាអែលពិគ្រោះពិភាក្សាម្តងទៀតនូវវិធានការតបតវិញចំពោះអ៊ីរ៉ង់
2024-04-16 10:25:10cri
Share with:

      ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ព័ត៌មានរបស់ឥស្សរជនរដ្ឋាភិបាលអ៊ីស្រាអែលថា នៅថ្ងៃទី១៥ខែមេសា តាមម៉ោងក្នុងតំបន់ ក្នុងរយៈពេលមិនដល់២៤ម៉ោងផង លោកNetanyahuនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានកោះធ្វើកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសង្រ្គាមជាលើកទី២ ដើម្បីពិគ្រោះពិភាក្សាពីបញ្ហាថា តើត្រូវឆ្លើយតបនឹងករណីដែលអ៊ីរ៉ង់បំផុសការវាយប្រហារទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី១៤ខែមេសាយ៉ាងដូចម្តេច។

      លោកHaleviប្រធានអគ្គសេនាធិការកងទ័ពអ៊ីស្រាអែលបានថ្លែងថា អ៊ីស្រាអែលនឹងឆ្លើយតបវិញចំពោះសកម្មភាពវាយប្រហាររបស់អ៊ីរ៉ង់ ប៉ុន្តែលោកមិនបានទម្លាយឱ្យដឹងពីខ្លឹមសារលម្អិតនោះទេ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស