ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាច្រើនអំពាវនាវឱ្យភាគីពាក់ព័ន្ធនានារក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងកុំឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាឡើងកម្តៅ
2024-04-16 14:32:28cri
Share with:

    បន្ទាប់ពីអ៊ីរ៉ង់បំផុសការវាយប្រហារចំពោះអ៊ីស្រាអែល   ប្រទេសជាច្រើនបានសម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានការណ៍នៅមជ្ឈិមបូព៌ានៅថ្ងៃទី១៥ខែមេសាដោយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានារក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងកុំឱ្យការប៉ះទង្គិចនៅតំបន់ហ្កាហ្សារីករាលដាលទៅខាងក្រៅហើយបណ្តាលឱ្យស្ថានការណ៍ក្នុងតំបន់ឡើងកម្តៅថែមទៀត។

      ថ្ងៃទី១៥ខែមេសា    លោកPeskovលេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា   ភាគីរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីស្ថានការណ៍ដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ា  ហើយសូមអំពាវនាវឱ្យប្រទេសក្នុងតំបន់រក្សាភាពអត់ធ្មត់និងផ្តួចផ្តើមឱ្យដោះស្រាយការខ្វែងគំនិតគ្នាតាមផ្លូវការទូត។

      ថ្ងៃដដែល  លោកTamimឧបនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានថ្លែងថា  រដ្ឋាភិបាលអ៊ីរ៉ាក់សូមព្រមានថា  ការដែលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាឡើងកម្តៅ  ហើយប្រទេសពាក់ព័ន្ធធ្លាក់ចូលក្នុងសង្គ្រាម   វានឹងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។ លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់  ដើម្បីគាំពារស្ថិរភាពនិងសន្តិសុខក្នុងតំបន់ គោរពវិធីការទូតនិងសន្ធិសញ្ញាអន្តរជាតិ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស