ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Macron ថ្លែងថា ពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសមាន “ផែនការបម្រុង”
2024-04-16 10:17:57cri
Share with:

      ថ្ងៃទី១៥ ខែមេសា ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានបារាំង លោក Macron ប្រធានាធិបតីបារាំងបាននិយាយដល់ពិធីបើកនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសដែលជិតនឹងប្រព្រឹតិ្តទៅនៅទន្លេ Seine នៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៤ខាងមុខនេះ ។  លោកបានថ្លែងថា បើសិនជាមានហានិភ័យខាងសន្តិសុខខ្ពស់ពេក នោះប្រហែលនឹងបោះបង់ចោលការបើកធ្វើនៅទន្លេ Seine

      សូមបញ្ជាក់ថា ខណៈពេលដ៏សំខាន់ដែលក្រុងប៉ារីសជិតនឹងឈានចូលការរាប់ថយក្រោយ១០០ថ្ងៃ នៃពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស លោក Macron បានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានRMCនិងBFM TV នៃប្រទេសបារាំង ។ ពេលនិយាយដល់ពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស លោក Macron បានរំលឹកឡើងវិញពីជំនឿចិត្តចំពោះការរៀបចំពិធីបើកការប្រកួតលើកនេះដោយជោគជ័យ ប៉ុន្តែព្រមពេលជាមួយគ្នានេះ លោកក៏បានថ្លែងថា ដោយមកពីប្រហែលនឹងស្ថិតមានហានិភ័យខាងសន្តិសុខ ដូច្នេះ ក៏បាននិងកំពុងសិក្សាពីផែនការបម្រុងផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស