ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់
2024-04-16 11:08:52cri
Share with:

  

    ព្រឹកថ្ងៃទី ១៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់នៅសណ្ឋាគាររដ្ឋ Diao yutai ក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាល្លឺម៉ង់ ។ ឱ្យតែភាគីទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកការខ្វែងគំនិតមួយអន្លើ ធ្វើការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នោះទំនាក់ទំនងរវាងប្រទេសទាំងពីរមុខជានឹងបន្តដើរទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំជាក់ជាមិនខាន ។

    ជាការឆ្លើយតប លោក Olaf Scholz បានថ្លែងថា "លោកប្រធានរដ្ឋ ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដោយបានមើលឃើញថា បន្ទាប់ពីដំណើរទស្សនកិច្ចលើកមុនរបស់ខ្ញុំកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ រដ្ឋាភិបាលយើងទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងធ្វើកិច្ចសន្ទនាជាច្រើនលើកច្រើនសា ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខ្ញុំបានដឹកនាំគណៈប្រតិភូពាណិជ្ជកម្មមួយមកទស្សនកិច្ចនៅសហគ្រាសអាល្លឺម៉ង់ដែលប្រកបអាជីវកម្មនៅទីក្រុង Chongqing និងសៀងហៃ ហើយទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរគឺជាប្រធានបទដ៏សំខាន់ណាស់សម្រាប់យកមកពិភាក្សា" ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស