ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បរិមាណនៃក្រុមម៉ាស៊ីននិងចំណុះដំឡើងម៉ាស៊ីនអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែររបស់ចិនដែលកំពុងស្ថាបនាសុទ្ធតែរក្សាលំដាប់ទីមួយលើពិភពលោក
2024-04-15 14:34:28cri
Share with:

ថ្ងៃទី១៥ខែមេសា សមាគមមុខរបរថាមពលនុយក្លេអ៊ែររបស់ចិនបានចេញផ្សាយសៀវភៅខៀវក្រោមចំណងជើងថា របាយការណ៍ស្តីពីការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ចិនឆ្នាំ២០២៤ ។ សៀវភៅខៀវបានបង្ហាញថា គិតមកទល់បច្ចុប្បន្ននេះ ក្រុមម៉ាស៊ីនថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែររបស់ចិនដែលកំពុងស្ថាបនាមានចំនួន២៦គ្រឿង ចំនួនក្រុមម៉ាស៊ីនដែលកំពុងស្ថាបនាបន្តឈានមុខលើពិភពលោក ។

តាមសៀវភៅខៀវបានបង្ហាញថា នៅឆ្នាំ២០២៣ ប្រទេសចិនបានអនុម័តគម្រោងអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥ និងចាប់ផ្តើមកសាងក្រុមម៉ាស៊ីនអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥គ្រឿង ។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមម៉ាស៊ីនអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែររបស់ចិនដែលកំពុងស្ថាបនាមានចំនួន២៦គ្រឿង ចំណុះដំឡើងម៉ាស៊ីនអគ្គិសនីសរុបគឺ៣០៣០ម៉េកាវ៉ាត់ ដែលបន្តស្ថិតនៅលំដាប់ទីមួយលើពិភពលោក ។

ព្រមពេលជាមួយគ្នានេះ ដំណើរការប្រកបដោយសុវត្ថិភាពនៃការផ្សាយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែររបស់ចិនក៏បានរក្សាកម្រិតជឿនលឿនលើផ្ទៃអន្តរជាតិផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស