ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការប្រទេសចិនលាតត្រដាងពីករណីដែលអាមេរិកប្រឌិតរឿងអំពី"អង្គការ hacker របស់ចិន"គឺជាការមួលបង្កាច់និងទម្លាក់កំហុសចំពោះប្រទេសចិនសុទ្ធសាធ
2024-04-15 15:19:20cri
Share with:

    យោងតាមរបាយការណ៍ស៊ើបអង្កេតថ្មីបំផុតបានបង្ហាញថា អង្គការ hacker ឈ្មោះ "Volt Typhoon"ដែលត្រូវសហរដ្ឋអាមេរិកកំណត់ថាជា"អង្គការ hacker ដែលស្ថិតក្រោមការគាំទ្រពីរដ្ឋាភិបាលចិន"គឺជារឿងដែលអាមេរិកប្រឌិតឡើងសម្រាប់មួលបង្កាច់និងទម្លាក់កំហុសចំពោះប្រទេសចិនសុទ្ធសាធ ។ ពេលថ្មីៗនេះ លទ្ធផលសិក្សាស្រាវជ្រាវមួយច្បាប់នៃមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិនបានបង្ហាញឱ្យឃើញថា បន្ទាប់ពីក្រុមបច្ចេកទេសបានធ្វើការវិភាគខាងបច្ចេកទេសចំពោះសំណាករួចបានរកឃើញថា សំណាកទាំងនេះមិនបានបង្ហាញពីលក្ខណៈរបស់អង្គការ Hacker នេះថា មានការគាំទ្រពីប្រទេសណានោះទេ តែមានទំនាក់ទំនងជាមួយនឹងក្រុមឧក្រិដ្ឋជនតាមបណ្តាញអ៊ីនធើណេត ដូចជា កម្មវិធីវីរុសជម្រិតទារប្រាក់ជាដើម គឺមានភាពច្បាស់លាស់ ។

    របាយការណ៍បានបញ្ជាក់ថា អ្នកនយោបាយ មន្ត្រីជាន់ខ្ពស់និងសហគ្រិននៃសហរដ្ឋអាមេរិកទទួលបានផលយ៉ាងច្រើនពីការប្រឌិតរឿងក្លែងក្លាយទាក់ទងនឹងអង្គការ hacker "Volt Typhoon" ហើយក៏សម្រេចបាននូវគោលដៅលាបពណ៌ប្រទេសចិន ញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងសម្ព័ន្ធមិត្ត ក៏ដូចជាទប់ស្កាត់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ។ តាមពិតទៅ សហរដ្ឋអាមេរិកគឺជាអាណាចក្រ Hacker ដ៏ពិតប្រាកដ ។ ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះមិនត្រឹមតែបំផ្លាញដល់សណ្តាប់ធ្នាប់ជាប្រក្រតីនៃលំហសាយប័រសាធារណៈរបស់អន្តរជាតិនេះទេ ប៉ុន្តែក៏បំផ្លាញដល់ទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជាប៉ះពាល់ដល់កិត្តិនាមសកលរបស់រដ្ឋាភិបាលអាមេរិកទៀតផង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស