ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំនៃប្រទេស G៧បើកធ្វើកិច្ចប្រជុំដើម្បីសម្របសម្រួលវិធានការចំពោះអ៊ីរ៉ង់
2024-04-15 10:29:09cri
Share with:

     ថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ អ្នកដឹកនាំនៃប្រទេស G៧បានបើកធ្វើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីសម្របសម្រួលវិធានការឆ្លើយតបតាមផ្លូវទូតចំពោះការដែលអ៊ីរ៉ង់វាយប្រហារលើអ៊ីស្រាអែល ហើយអំពាវនាវឱ្យបណ្តាភាគីនានារក្សាការអត់ធ្មត់ និងចាត់សកម្មភាពដើម្បីបន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹង ។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ អ្នកដឹកនាំនៃប្រទេស G៧បានលើកឡើងថា អ្នកដឹកនាំនៃប្រទេស G៧នឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងទៀតដើម្បីលំនឹងស្ថានការណ៍ ចៀសវាងកុំឱ្យឡើងកម្តៅថែមទៀត ។ “ពួកយើងបានត្រៀមលក្ខណៈរួចហើយ ដើម្បីចាត់វិធានការជុំថ្មីនៅគ្រប់ពេលវេលា ជាការឆ្លើយតបចំពោះសកម្មភាពថ្មីដែលបានបំផ្លាញដល់ស្ថិរភាពក្នុងតំបន់នេះ ” ។

    សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា អង្គប្រជុំបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល ហើយបានសម្តែងការគាំទ្រដល់អ៊ីស្រាអែលនិងប្រជាពលរដ្ឋអ៊ីស្រាអែល ព្រមទាំងបានរំលឹកឡើងវិញនូវពាក្យសន្យាខាងសន្តិសុខចំពោះអ៊ីស្រាអែលផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស