ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកScholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់៖លោកមានចំណាប់អារម្មណ៍ខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងសហគ្រាសអាល្លឺម៉ង់និងចិនលើវិស័យបច្ចេកទេសអ៊ីដ្រូសែន
2024-04-15 10:35:46cri
Share with:

      ថ្ងៃទី១៤ខែមេសា លោកScholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងសហគ្រាសអាល្លឺម៉ង់និងចិនលើវិស័យបច្ចេកទេសអ៊ីដ្រូសែនបានធ្វើឱ្យលោកមានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅ ភាគីអាល្លឺម៉ង់រីករាយបន្តធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងដ៏មេត្រីភាពរវាងអាល្លឺម៉ង់និងចិន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មីថែមទៀត។

      "ឥឡូវនេះអាល្លឺម៉ង់និងក្រុងChongqingមានកិច្ចសហប្រតិបត្តិការទាំងវិស័យបច្ចេកទេសនិងសេដ្ឋកិច្ច ឧទាហរណ៍ដូចជាលើវិស័យរថយន្ត សហគ្រាសអាល្លឺម៉ង់ក៏បានដើរតួនាទីដ៏សំខាន់នៅទីនេះផងដែរ។” លោកScholzបានថ្លែងថា លោកបានស្វែងយល់នៅក្រុងChongqingថា សហគ្រាសអាល្លឺម៉ង់នៅទីនេះទទួលបានការគាំទ្រក្នុងកម្រិតខ្ពស់ ដែលធ្វើឱ្យលោកមានក្តីសោមនស្សរីករាយណាស់។”

      លោកScholzបានថ្លែងទៀតថា អាល្លឺម៉ង់រីករាយបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មីថែមទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស