ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្លែងថា មិនស្វែងរកការប៉ះទង្គិចជាមួយអ៊ីរ៉ង់នោះទេ
2024-04-15 10:06:02cri
Share with:

      តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសឱ្យដឹងថា   ថ្ងៃទី១៤ខែមេសាតាមម៉ោងក្នុងតំបន់    លោកAustinរដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងថា  ភាគីអាមេរិកមិនស្វែងរកការប៉ះទង្គិចជាមួយអ៊ីរ៉ង់ទេ។

       ព្រមពេលជាមួយគ្នានេះ   លោកAustinក៏បានលើកឡើងដែរថា  ភាគីអាមេរិកនឹងធ្វើប្រតិបតិ្តការដើម្បីការពារបុគ្គលិកកងទ័ពអាមេរិកនិងគាំទ្រការការពារជាតិរបស់អ៊ីស្រាអែល។ លោកក៏បានថ្លែងផងដែរថា  កងទ័ពអាមេរិកបានស្ទាក់ចាប់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើករាប់សិបគ្រាប់និងគ្រឿងដែលបាញ់ចេញពីតំបន់ជាច្រើនដូចជាប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរីនិងយេម៉ែនជាដើមទៅកាន់ប្រទេសអ៊ីស្រាអែល។

      លោកAustinបានលើកឡើងថា ភាគីអាមេរិកនឹងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនៅមជ្ឈិមបូព៌ា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស