ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខបើកធ្វើកិច្ចប្រជុំជាបន្ទាន់អំពីការប៉ះទង្គិចរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ភាគីចិនអំពាវនាវឱ្យចៀសវាងកុំធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ
2024-04-15 09:55:07cri
Share with:

      ថ្ងៃទី១៤ខែមេសា តាមម៉ោងក្នុងតំបន់ តបតាមសំណូមពររបស់អ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំជាបន្ទាន់អំពីករណីដែលអ៊ីរ៉ង់បំផុសសកម្មភាពយោធាចំពោះអ៊ីស្រាអែល។

      លោកDaiBingភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា នៅថ្ងៃទី១ខែមេសា អគារនៃស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីបានរងការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យបុគ្គលិកភាគីអ៊ីរ៉ង់ជាច្រើននាក់ស្លាប់និងរងរបួស ហើយអគារស្ថានទូតត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ករណីនេះល្មើសយ៉ាងធ្ងន់ធ្ងរនូវធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ វាមិនត្រឹមតែបានរំលោភលើអធិបតេយ្យភាពរបស់ស៊ីរីប៉ុណ្ណោះទេ ថែមទាំងក៏បានរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ផងដែរ ករណីលើកនេះមានសារធាតុអាក្រក់ណាស់។

      លោកDaiBingបានគូសបញ្ជាក់ថា ការឡើងកម្តៅនៃស្ថានការណ៍ក្នុងតំបន់ជុំនេះគឺជាការបង្ហាញថ្មីបំផុតពីផលប៉ះពាល់នៃការប៉ះទង្គិចនៅហ្កាហ្សា ប្រទេសនិងប្រជាជននៅតំបន់មជ្ឈិមបូព៌ាមិនសង្ឃឹម ហើយក៏មិនអាចទទួលបន្ទុកពីការប៉ះទង្គិចនិងសង្រ្គាមដែលមានទ្រង់ទ្រាយកាន់តែធំនោះឡើយ។ ដូច្នេះ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្នគឺអនុវត្តយ៉ាងប្រាកដប្រជានូវសេចក្តីសម្រេចចិត្តលេខ២៧២៨នៃក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាសម្រេចបាននូវការឈប់បាញ់នៅតំបន់ហ្កាហ្សាភ្លាម។ ច្រកចេញពីឬសគល់គឺអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវ"ដំណោះស្រាយរដ្ឋពីរ" ដើម្បីចេញផុតពីការវិលជុំនៃការប៉ះទង្គិចដ៏អាក្រក់៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស