ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ចាស់បង្ហាញមុខមាត់ថ្មី ! ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនមានចំណុចថ្មីចំនួន៤
2024-04-15 14:36:40cri
Share with:

       ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣៥បានបើកធ្វើនៅក្រុងក្វាងចូវ ប្រទេសចិនពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ។ តើពិព័រណ៍លើកនេះមានចំណុចថ្មីណាខ្លះគួរជាទីរំពឹងទុក ?

ចំណុចថ្មីទីមួយ គឺ “កម្លាំងផលិតកម្មគុណភាពថ្មី” ។ ក្នុងពិព័រណ៍លើកនេះ សហគ្រាសជាច្រើនបាននាំមកនូវផលិតផលថ្មី បច្ចេកទេសថ្មីនិងសម្ភារៈថ្មី ។

ចំណុចថ្មីទីពីរ គឺ “មុខរបរថ្មី” ។ ក្នុងពិព័រណ៍លើកនេះ បានរៀបចំការតាំងពិព័រណ៍ពិសេសអំពីសេវាកម្មពាណិជ្ជកម្ម ក្នុងនោះបូករួមទាំងហិរញ្ញវត្ថុ ការឆ្លងគយនិងការធ្វើប្លង់ ។

ចំណុចថ្មីទីបី គឺ “មុខមាត់ថ្មី” ។ ក្នុងចំណោមពាណិជ្ជករបញ្ជាទិញរបរទេសចំនួនជាង២ម៉ឺននាក់ មាន៤០ភាគរយគឺជាអ្នកបញ្ជាទិញថ្មី ដែលបានចូលរួមពិព័រណ៍លើកនេះយ៉ាងសកម្ម ។

ចំណុចថ្មីទីបួន គឺ “សេវាកម្មថ្មី” ពិព័រណ៍លើកនេះ បានផ្តល់សេវាកម្មថ្មីលើវិស័យការកែសម្រួលការបំពេញទម្រង់ការ ការផ្តក់ភាពងាយស្រួលខាងការទូទាត់ជាដើម ៕

 


អ្នកបកប្រែ:郭翔青
ប្លុកពិសេស