ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា នឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លាចំពោះសកម្មភាពដែលបំផ្លាញដល់ផលប្រយោជន៍នៃប្រទេសអ៊ីរ៉ង់
2024-04-15 10:11:02cri
Share with:

      ព្រឹកព្រលឹមថ្ងៃទី១៤ខែមេសា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា អ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលរាប់សិបគ្រាប់និងប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសអ៊ីស្រាអែល គឺសំដៅចំពោះសកម្មភាពរបស់អ៊ីស្រាអែល ដែលបានវាយប្រហារទៅលើស្ថាប័នកុងស៊ុលនៃស្ថានទូតរបស់អ៊ីរ៉ង់ប្រចាំនៅស៊ីរីជាដើម ។  រីឯអ្នកនាំពាក្យផ្នែកយោធាអ៊ីស្រាអែលបានថ្លែងនៅថ្ងៃដដែលថា មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកចំនួនលើសពី៣រយគ្រាប់និងគ្រឿងត្រូវបានបាញ់ចូលអ៊ីស្រាអែល ក្នុងនោះមាន៩៩ភាគរយត្រូវបាញ់ស្ទាក់ ។

     នៅថ្ងៃទី១៤ ខែមេសា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បាននិងកំពុងឃ្លាំមើលដំណើរវិវឌ្ឍន៍ក្នុងតំបន់ រាល់សកម្មភាពថ្មីទាំងអស់ដែលបំផ្លាញដល់ផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់ សុទ្ធតែនឹងត្រូវ “ឆ្លើយតបវិញកាន់តែខ្លាំងក្លានិងគួរឱ្យសោកស្តាយ ” ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស