ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកត្រូវគេលាតត្រដាងថា ប៉ុនប៉ងបង្កការរំខានដល់ការបោះឆ្នោតសកលនៃប្រជុំកោះសូឡូម៉ន ដើម្បីតទល់នឹងកម្លាំងឥទ្ធិពលរបស់ចិន
2024-04-15 10:21:25cri
Share with:

ប្រជុំកោះសូឡូម៉ននឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី១៧ខែមេសាខាងមុខនេះ ។ ពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានចុះផ្សាយអត្ថបទស៊ើបអង្កេតមួយថា សហរដ្ឋអាមេរិកកំពុងប៉ុនប៉ងជះឥទ្ធិពលលើលទ្ធផលបោះឆ្នោតរបស់សូឡូម៉ន ។

អត្ថបទបានលើកឡើងថា អង្គការអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក(USAID)ប្រហែលប៉ុនប៉ងជះឥទ្ធិពលទៅលើលទ្ធផលបោះឆ្នោតតាមរយៈសកម្មភាព ជំរុញប្រជាធិបតេយ្យ ដើម្បីតទល់នឹងកម្លាំងឥទ្ធិពលរបស់ចិនក្នុងតំបន់នេះ ។

អ្នកជំនាញខាងបញ្ហាអន្តរជាតិបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសកោះប៉ាស៊ីហ្វិកនិងប្រទេសចិនបានអភិវឌ្ឍយ៉ាងរលូន ដែលប្រទេសកោះទទួលបានផលប្រយោជន៍ជាច្រើន ។ ជាពិសេសគឺប្រជុំកោះសូឡូម៉ន ស្របនឹងការអនុវត្តគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវរបស់ចិន ព្រមទាំងការជំរុញសេដ្ឋកិច្ចក្នុងតំបន់តាមរយៈសហគ្រាសចិនបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានិងបណ្តាក់ទុនជាលក្ខណៈឯកជនមួយចំនួនក្នុងតំបន់ អត្រាមានការងារធ្វើនិងកម្រិតជីវភាពរស់នៅរបស់ប្រជាជនសុទ្ធតែត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ។ ប្រការទាំងនេះគឺជារឿងដែលប្រទេសអាណានិគមនិយមប្រពៃណីដូចជាសហរដ្ឋអាមេរិកជាដើមមិនចង់មើលឃើញនោះទេ ដូច្នេះ បានជានាំឱ្យប្រទេសទាំងនេះមិនពេញចិត្តយ៉ាងខ្លាំង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស