ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តសញ្ជាតិអាល្លឺម៉ង់ថ្លែងថា៖ទំនាក់ទំនងចិន-អាល្លឺម៉ង់ គឺ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដូច្នេះគួរបង្កើនការផ្លាស់ប្តូរនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ
2024-04-15 11:00:49cri
Share with:

    តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ។

    លោក Jens Hoehne សាស្ត្រាចារ្យសញ្ជាតិអាល្លឺម៉ង់នៃសាកលវិទ្យាល័យភាសាក្រុងប៉េកាំងបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់នៅពេលអនាគតមានសង្ឃឹមអាចទទួលបានការអភិវឌ្ឍយ៉ាងសកម្ម ហើយសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។

    លោក Jens Hoehne សម្គាល់ឃើញថា ក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌និងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជន វាក៏មានសារៈសំខាន់ណាស់ដែរ ។

    សូមបញ្ជាក់ថា យោងតាមទិន្នន័យដែលប្រកាសដោយរដ្ឋបាលស្ថិតិសហព័ន្ធអាល្លឺម៉ង់កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាល្លឺម៉ង់និងចិនក្នុងឆ្នាំ ២០២៣ មានចំនួន ២៥,៣១ ម៉ឺនលានអឺរ៉ូ ហើយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស