ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បំផុសការវាយប្រហារមីស៊ីលនិងដ្រូនទ្រង់ទ្រាយធំចំពោះអ៊ីស្រាអែល
2024-04-14 15:35:11cri
Share with:

ថ្ងៃទី១៣ខែមេសាតាមម៉ោងក្នុងតំបន់ ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយអះអាងថា ដើម្បីឆ្លើយតបនឹងឧក្រិដ្ឋកម្មដែលរាប់មិនអស់របស់អ៊ីស្រាអែល ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានប្រើដ្រូននិងមីស៊ីលដើម្បីធ្វើសកម្មភាពវាយប្រហារចំពោះគោលដៅមួយចំនួនរបស់អ៊ីស្រាអែល។

ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលបានថ្លែងថា អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលសរុបចំនួន១៥០គ្រឿង កងទ័ពអ៊ីស្រាអែលបានថ្លែងថា ទីតាំងនៃក្រសួងការពារជាតិបានរងការខូចខាតតិចតួច ។ អ៊ីស្រាអែលនឹងបិទលំហដែនអាកាសពីម៉ោងសូន្យ៣០នាទីដល់ម៉ោង៧ថ្ងៃទី១៤ខែមេសាតាមម៉ោងក្នុងតំបន់ ។

លោក Patrick Ryder អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ខែមេសាថា លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកបានសន្ទនាតាមទូរស័ព្ទជាមួយលោក Gallant រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលនៅថ្ងៃដដែល សហរដ្ឋអាមេរិកបានរំលឹកឡើងវិញម្តងទៀតនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់នូវការដែលអ៊ីស្រាអែលប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកធ្វើកិច្ចប្រជុំបន្ទាន់ស្តីពីការដែលអ៊ីរ៉ង់ធ្វើការវាយប្រហារចំពោះអ៊ីស្រាអែលនៅថ្ងៃទី១៤ខែមេសា។

ថ្ងៃទី១៤ខែមេសាតាមម៉ោងក្នុងតំបន់ គណៈប្រតិភូអ៊ីរ៉ង់ប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិបានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមថា ការវាយប្រហារទៅលើអ៊ីស្រាអែលរបស់អ៊ីរ៉ង់អាចត្រូវចាត់ទុកថាបានបញ្ចប់ហើយ ។ សកម្មភាពយោធាអ៊ីរ៉ង់លើកនេះគឺបំផុសឡើងដោយយោងតាមបទប្បញ្ញត្តិមាត្រាទី៥១នៃ«រដ្ឋធម្មនុញអង្គការសហប្រជាជាតិ»ស្តីពីការការពារដោយស្របច្បាប់ ។ គណៈប្រតិភូថែមទាំងបានព្រមានសហរដ្ឋអាមេរិកថាកុំចូលរួមការប៉ះទង្គិចផងដែរ។

អ្នកបកប្រែ:李展精
ប្លុកពិសេស