ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Leji ជួបសន្ទនាជាមួយលោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករ និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើង
2024-04-14 14:35:57cri
Share with:

 

នៅថ្ងៃទី ១៣ ខែមេសា លោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែលបានដឹកនាំគណៈប្រតិភូបក្សនិងរដ្ឋាភិបាលចិនទៅបំពេញទស្សនកិច្ចមេត្រីភាពជាផ្លូវការនៅកូរ៉េខាងជើងបានជួបសន្ទនាជាមួយលោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង។

ថ្លែងក្នុងកិច្ចជំនួប លោក Zhao Leji បានលើកឡើងថា ឆ្នាំ២០២៤គឺជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងកូរ៉េខាងជើង។ ក្រោមស្ថានការណ៍ថ្មី ចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើងដើម្បីជំរុញឱ្យទំនាក់ទំនងចិន-កូរ៉េខាងជើងទទួលបានការរីកចម្រើនកាន់តែច្រើន ក្រោមការអនុវត្តតាមឆន្ទៈដ៏ខ្ពង់ខ្ពស់របស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ និងបំណងរួមរបស់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក គីម ជុងអ៊ុន បានថ្លែងថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងអភិវឌ្ឍឥតឈប់ឈរទៅរកកម្រិតថ្មីនិងខ្ពស់ ស្របតាមតម្រូវការនៃយុគសម័យថ្មី។ ឆ្នាំនេះ គឺជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងជើង និងចិន និងជា"ឆ្នាំមិត្តភាពកូរ៉េខាងជើង-ចិន"។ កូរ៉េខាងជើងមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យនិងការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចជាតិជាមួយចិន ធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពប្រពៃណីនៃប្រទេសទាំងពីរ និងចារទំព័រថ្មីនៃទំនាក់ទំនងកូរ៉េខាងជើង-ចិន។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស