ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបង្ហាញអាកប្បកិរិយាអំពីរឿងដែលអ៊ីរ៉ង់វាយប្រហារលើអ៊ីស្រាអែល
2024-04-14 15:44:34cri
Share with:

មានអ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងនៅថ្ងៃទី១៤ខែមេសាឱ្យដឹងថា ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានប្រើប្រាស់មីស៊ីលនិងដ្រូនធ្វើការវាយប្រហារយោធាទៅលើទឹកដីអ៊ីស្រាអែល  តើប្រទេសចិនមានការអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនះ?

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំនួរអ្នកសារព័ត៌មានថា ប្រទេសចិនសម្តែងក្តីកង្វល់ចំពោះការឡើងកម្តៅនៃសភាពការណ៍នាពេលបច្ចុប្បន្ន អំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ ចៀសវាងកុំឱ្យសភាពការណ៍តានតឹងឡើងថ្នាក់ថែមមួយកម្រិតទៀត។ ការឡើងកម្តៅនៃស្ថានការណ៍លើកនេះគឺជាសភាពការណ៍ថ្មីបំផុតនៃការប៉ះទង្គិចនៅតំបន់កាហ្សា ។ អ្វីដែលសំខាន់បំផុតនាពេលបច្ចុប្បន្នគឺអនុវត្តយ៉ាងប្រាកដប្រជានូវសេចក្តីសម្រេចចិត្តលេខ២៧២៨នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បញ្ឈប់ការប៉ះទង្គិចនៅតំបន់កាហ្សាភ្លាមៗ ។ ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិជាពិសេសប្រទេសមានឥទ្ធិពលដើរតួនាទីស្ថាបនាដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស