ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅហ្វីលីពីនថ្លែងថា គន្លឹះនៃការដោះស្រាយស្ថានការណ៍នៅ ថ្មប៉ប្រះទឹក Ren'ai គឺហ្វីលីពីនត្រូវគោរពការសន្យារបស់ខ្លួន គោរពតាមគំនិតឯកភាពរួម និងបញ្ឈប់ការបង្កហេតុ
2024-04-13 15:44:32cri
Share with:

នៅថ្ងៃទី ១៣ ខែមេសា អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានថា គន្លឹះនៃការដោះស្រាយស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai ដូចពេលបច្ចុប្បន្ន គឺភាគីហ្វីលីពីនត្រូវគោរពការសន្យារបស់ខ្លួន គោរពតាមគំនិតឯកភាពរួម និងបញ្ឈប់ការបង្កហេតុ។ ប្រទេសចិនកាន់គោលជំហរច្បាស់លាស់ណាស់ជុំវិញបញ្ហាថាតើត្រូវដោះស្រាយស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai ដូចពេលបច្ចុប្បន្នតាមរបៀបណា ពោលគឺ៖

ទីមួយ ហ្វីលីពីនបានទុកចោល "នាវាយោធា" នៅលើថ្មប៉ប្រះទឹក Ren'ai រយៈពេលជាយូរ វាគឺជាទង្វើរំលោភលើអធិបតេយ្យភាពរបស់ចិន និងរំលោភលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង។ ប្រទេសចិនទាមទារឱ្យហ្វីលីពីនអូសនាវានោះចេញទៅឱ្យបានឆាប់ ហើយស្ដារស្ថានការណ៍ថ្មប៉ប្រះទឹក Ren'ai ឱ្យដូចដើមវិញ ដែលគ្មានមនុស្សស្ថិតនៅនិងគ្មានគ្រឿងបរិក្ខារ។

ទីពីរ មុនពេលហ្វីលីពីនអូសនាវាយោធាដែលត្រូវបានទុកចោល ប្រសិនបើហ្វីលីពីនត្រូវផ្គត់ផ្គង់សម្ភារៈរស់នៅដល់អ្នកស្នាក់នៅក្នុងនាវានោះ ប្រទេសចិននឹងគិតពិចារណាពីមនុស្សធម៌ ដែលអនុញ្ញាតឱ្យហ្វីលីពីនដឹកសម្ភារៈផ្គត់ផ្គង់ បន្ទាប់ពីរាយការណ៍ទៅកាន់ភាគីចិន ហើយភាគីចិនបានធ្វើការត្រួតពិនិត្យនៅនឹងកន្លែងជារួចរាល់។ ប្រទេសចិននឹងឃ្លាំមើលដំណើរការទាំងមូលនេះ។

ទីបី ប្រសិនបើហ្វីលីពីនដឹកជញ្ជូនសម្ភារៈសំណង់ជាច្រើនទៅលើនាវា ហើយប៉ុនប៉ងសាងសង់គ្រឿងបរិក្ខារថេរ និងប៉ុស្តិ៍អចិន្ត្រៃយ៍នោះ ប្រទេសចិននឹងមិនទទួលយកជាដាច់ខាត ហើយនឹងរារាំងយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់និងបទប្បញ្ញត្តិ ដើម្បីគាំពារអធិបតេយ្យភាពរបស់ចិន និងកិត្យានុភាពនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស