ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ទំនាក់ទំនងរវាងចិននិងឥណ្ឌាប្រកបដោយភាពល្អបរិសុទ្ធនិងស្ថិរភាព សមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ
2024-04-13 14:55:12cri
Share with:

ក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ខែមេសា ។ មានអ្នកសារព័ត៌មានបានសួរសំណួរជុំវិញការលើកឡើងរបស់ប្រធានាធិបតីឥណ្ឌាស្តីពី “ព្រំដែនរវាងចិននិងឥណ្ឌា”។

ទាក់ទងនឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា អំពីបញ្ហាព្រំដែន ភាគីទាំងពីរចិននិងឥណ្ឌាកំពុងរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនតាមរយៈមធ្យោបាយការទូតនិងផ្លូវយោធា  ព្រមនិងទទួលបានការវិវឌ្ឍជាវិជ្ជមាន។ ប្រទេសចិនយល់ឃើញដូចគ្នាថា ទំនាក់ទំនងរវាងចិននិងឥណ្ឌាប្រកបដោយភាពល្អបរិសុទ្ធនិងស្ថិរភាព សមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ។ភាគីចិនរំពឹងទុកប្រទេសឥណ្ឌាអាចដើរស្របតាមទិសដៅដូចគ្នាជាមួយប្រទេសចិន  ចាត់ទុកបញ្ហាព្រំដែននៅកន្លែងត្រឹមត្រូវក្នុងទំនាក់ទំនងរវាងចិននិងឥណ្ឌា ដើម្បីគ្រប់គ្រងឱ្យបានសមរម្យ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរវិវឌ្ឍទៅមុខតាមផ្លូវត្រឹមត្រូវនិងប្រកបដោយស្ថិរភាព។

អ្នកបកប្រែ:李展精
ប្លុកពិសេស