ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលកិច្ចជំនួបមេដឹកនាំអាមេរិក ជប៉ុននិងហ្វីលីពីនលើកឡើងបញ្ហាអវិជ្ជមានទាក់ទងនឹងចិន
2024-04-13 17:59:05cri
Share with:

ជុំវិញករណីដែលកិច្ចជំនួបមេដឹកនាំអាមេរិក ជប៉ុននិងហ្វីលីពីនលើកឡើងបញ្ហាអវិជ្ជមានទាក់ទងនឹងចិន  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១២ ខែមេសាថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលប្រទេសពាក់ព័ន្ធលេងនយោបាយជាក្រុម ប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើណាមួយដែលបង្ករឿងហេតុ និងបំផ្លាញដល់សន្តិសុខនិងផលប្រយោជន៍យុទ្ធសាស្រ្តរបស់ប្រទេសដទៃ ប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កើតរង្វង់តូចដែលមានភាពបិទខ្ទប់និងរើសអើងប្រទេសដទៃនៅក្នុងតំបន់។

មានអ្នកសារព័ត៌មានបានសួរថា មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុននិងហ្វីលីពីនបានបើកធ្វើកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងនៅក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១១ ខែមេសា បន្ទាប់ពីកិច្ចប្រជុំបានប្រកាស«សេចក្តីថ្លែងការណ៍ស្តីពីបំណងរួមរបស់មេដឹកនាំជប៉ុន ហ្វីលីពីននិងសហរដ្ឋអាមេរិក» ។ យើងបានកត់សម្គាល់ថា  សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើតនិងច្រកសមុទ្រតៃវ៉ាន់ សូមសួរថា តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោកស្រី Mao Ning បានថ្លែងថា បញ្ហាតំបន់តៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ការដោះស្រាយបញ្ហាតៃវ៉ាន់គឺជារឿងរបស់ប្រទេសចិន មិនអនុញ្ញាតឱ្យប្រទេសដទៃនិយាយពីនេះពីនោះទេ។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនប្រកែកបានចំពោះកោះDiaoyu  និងប្រជុំកោះជំវិញ និងប្រជុំកោះនៅសមុទ្រចិនខាងត្បូង សកម្មភាពរបស់ប្រទេសចិននៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូងគឺស្របតាមផ្លូវច្បាប់ និងមិនអាចប្រកែកបាន។

លោកស្រី Mao Ning បានរំលឹកឡើងវិញថា ប្រទេសចិនគាំពារមិនងាករេនូវបូរណភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ខ្លួន ប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាពាក់ព័ន្ធសមុទ្រទ្វេភាគីឱ្យបានសមរម្យតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាជាមួយប្រទេសពាក់ព័ន្ធដោយផ្ទាល់ ព្រមពេលជាមួយគ្នានេះដែរប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសក្រៅតំបន់ដែលលូកដៃចូលបង្ករឿងនិងធ្វើឱ្យសភាពការណ៍ឡើងកម្តៅ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស