ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនកំពុងរកមធ្យោបាយយ៉ាងសកម្មដើម្បីផ្តល់ជំនួយជាស្បៀងអាហារសង្គ្រោះបន្ទាន់ជូនប្រទេសជាង ២០ នៅអាហ្វ្រិក
2024-04-13 15:48:21cri
Share with:

ក្រសួងការបរទេសចិនបានធ្វើសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី១២ ខែមេសា ។ មានអ្នកយកព័ត៌មានសួរថា ប្រទេសជាច្រើននៅអាហ្វ្រិកខាងត្បូងបានរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរដោយសាររងឥទ្ធិពលពីបាតុភូត El Niño នាពេលថ្មីៗនេះ ហើយការផលិតស្បៀងអាហាររបស់ប្រទេសទាំងនេះបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ប្រទេសហ្ស៊ីមបាវ៉េ ម៉ាឡាវី ហ្សាំប៊ី និងប្រទេសដទៃទៀតបានប្រកាសកដាក់ប្រទេសក្នុងភាពអាសន្ន ឬក្នុងគ្រោះមហន្តរាយ ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយស្បៀងអាហារ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ? តើមានផែនការផ្តល់ជំនួយដល់ប្រទេសពាក់ព័ន្ធទេ?

ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនបាននិងកំពុងតាមដានយ៉ាងជិតដិតចំពោះស្ថានការណ៍របស់ប្រទេសនៅអាហ្វ្រិកខាងត្បូងដែលបានរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងការកង្វះខាតស្បៀងអាហារនាពេលថ្មីៗនេះ ហើយកំពុងរកមធ្យោបាយយ៉ាងសកម្មដើម្បីផ្តល់ជំនួយជាស្បៀងអាហារសង្គ្រោះបន្ទាន់ដល់ប្រទេសអាហ្វ្រិកជាង ២០ រួមទាំងប្រទេសហ្ស៊ីមបាវ៉េ ម៉ាឡាវី និងហ្សាំប៊ីជាដើម។ នាពេលអនាគត ប្រទេសចិននឹងបន្តផ្តល់ជំនួយជាស្បៀងអាហារបន្ថែមទៀតឱ្យអស់ពីលទ្ធភាពដោយផ្អែកលើស្ថានភាពជាក់ស្តែងនិងតម្រូវការរបស់ប្រទេសពាក់ព័ន្ធ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស