ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការនាំចេញនាំចូលពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅត្រីមាសទី១ឆ្នាំនេះទទួលបានផលល្អ
2024-04-13 13:17:09cri
Share with:


ថ្ងៃទី១២ខែមេសា ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទកាសែត អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយចិនបានធ្វើបទបង្ហាញថា ក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចចិនបានងើបឡើងវិញនិងមានភាពល្អប្រសើរជាបន្តបន្ទាប់ គុណភាពនៃការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសត្រូវបានលើកកម្ពស់ជាលំដាប់ ទំហំនៃការនាំចេញនាំចូលឡើងដល់កម្រិតថ្មី ក្នុងនោះទំហំសរុបនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញលើសពី១០ទ្រីលានយាន់ប្រាក់ចិន

តាមស្ថិតិគយចិនបានឱ្យដឹងថា នៅត្រីមាសទី១ឆ្នាំ២០២៤នេះ ទំហំសរុបនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញមាន ១០១៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្នុងចំណោមនោះ ទំហំនៃការនាំចេញមាន៥៧៤ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៤%  ទំហំនៃការនាំចូលមាន៤៤៣ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៥% ។ ទំហំនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញរបស់ចិនបានទម្លុះ ១០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ល្បឿនកំណើននៃការនាំចេញនាំចូលបានបង្កើតកំណត់ត្រាថ្មីក្នុងរយៈពេល៦ត្រីមាសជាប់ៗគ្នា 

អ្នកបកប្រែ:马小青
ប្លុកពិសេស