ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធាននៃគណៈកម្មាធិការឃ្លាំមើលនិងគ្រប់គ្រងមូលបត្ររបស់ប្រទេសចិនធ្វើការបកស្រាយអំពី “ជំពូក៩ថ្មីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន”
2024-04-13 15:29:59cri
Share with:

កាលពីថ្ងៃទី១២ខែមេសា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានដាក់ចេញ “មតិមួយចំនួនស្តីពីការបង្កើនការឃ្លាំមើល គ្រប់គ្រងនិងបង្ការហានិភ័យដើម្បីជំរុញទីផ្សារមូលធនឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” ។ មតិនេះចែកចេញជា ៩ ជំពូក ដែលត្រូវបានគេហៅកាត់ថា “ជំពូក៩ថ្មីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន”សម្រាប់ទីផ្សារមូលធន

លោកWu Qingប្រធាននៃគណៈកម្មាធិការឃ្លាំមើលនិងគ្រប់គ្រងមូលបត្រប្រទេសចិនបានធ្វើការបកស្រាយអំពី “ជំពូក៩ថ្មីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន”។លោកបានថ្លែងថា  “ជំពូក៩ថ្មីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន”សម្រាប់ទីផ្សារមូលធនដែលត្រូវបានដាក់ចេញលើកនេះ គឺជាឯកសារណែនាំទីផ្សារមូលធនមួយទៀតដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានដាក់ចេញជាពិសេសក្នុងរយៈពេល១០ឆ្នាំមកបន្ទាប់ពីដាក់ចេញ “ជំពូក៩នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន”នៅឆ្នាំ២០០៤និងឆ្នាំ២០១៤ ។

“ជំពូក៩ថ្មីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន”មានលក្ខណៈពិសេសដូចតទៅ៖ទី១បានបង្ហាញយ៉ាងពេញលេញនូវលក្ខណៈនយោបាយនិងលក្ខណៈប្រជាជននៃទីផ្សារមូលធន។ទី២គឺបង្ហាញយ៉ាងពេញលេញនូវការបង្កើនការឃ្លាំមើលនិងគ្រប់គ្រង បង្ការហានិភ័យនិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ “ជំពូក៩ថ្មីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន”ឆ្លើយតបនឹងបញ្ហាក្តៅ ដែលបានបង្ហាញយ៉ាងពេញលេញនូវការណែនាំទិសគោលដៅនិងបញ្ហា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស