ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយលោក Choe Ryong Hae ប្រធានសភាប្រជាជនកំពូលកូរ៉េខាងជើង និងបានរួមគ្នាចូលរួមពិធីសម្ពោធ "ឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង"
2024-04-13 15:49:30cri
Share with:

ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមេសា លោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោក Choe Ryong Hae សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលកូរ៉េខាងជើង ព្រមទាំងរូមគ្នាចូលរួមក្នុងពិធីសម្ពោធ "ឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង"  នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ។

នារសៀលថ្ងៃទី ១១ ខែមេសា ថ្លែងក្នុងកិច្ចជំនួបជាមួយលោក Choe Ryong Hae លោក Zhao Leji បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤នេះជាខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកូរ៉េខាងជើង ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើង ឆ្លៀតប្រើព្រឹត្តិការណ៍ "ឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង" ជាឱកាសមួយដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ ក្នុងន័យជំរុញឱ្យទំនាក់ទំនងចិននិងកូរ៉េខាងជើងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់។

ជាការឆ្លើយតប លោក Choe Ryong Hae បានថ្លែងថា  កូរ៉េខាងជើងមានឆន្ទៈសហការជាមួយប្រទេសចិន ខិតខំប្រឹងប្រែងដើម្បីបន្តវេននិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកូរ៉េខាងជើងនិងចិន ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដើម្បីជំរុញឱ្យទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងកូរ៉េខាងជើងនិងចិនវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់។ 

នារសៀលថ្ងៃទី១២ ខែមេសា លោក Zhao Leji និងលោក Choe Ryong Hae  បានរួមគ្នាចូលរួមនិងថ្លែងសុន្ទរកថាដោយឡែកពីគ្នាក្នុងពិធីសម្ពោធ "ឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង" នៅរោងមហោស្រពព្យុងយ៉ាងខាងកើត៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស