ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោក Pellegrini ដែលជាប់ឆ្នោតជាប្រធានាធិបតីប្រទេសស្លូវ៉ាគី
2024-04-13 15:45:37cri
Share with:

កាលពីថ្ងៃទី ១១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនចំពោះលោក Peter Pellegrini ដើម្បីអបអរសាទរលោកដែលជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋស្លូវ៉ាគី។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងស្លូវ៉ាគីមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយមិត្តភាពរវាងប្រទេសទាំងពីរឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-ស្លូវ៉ាគីបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានអនាគតទូលំទូលាយ។ ឆ្នាំ២០២៤គឺជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងស្លូវ៉ាគី ដែលបាននាំមកនូវកាលានុវត្តភាពសំខាន់និងថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ស្លូវ៉ាគី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកPellegrini ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងការកសាងទំនុកចិត្ត ផ្នែកនយោបាយរវាងប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាលនិងខាងកើត ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់កម្រិតខ្ពស់និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស