ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ជុំវិញករណីដែលកិច្ចជំនួបមេដឹកនាំជប៉ុន-អាមេរិកលើកឡើងបញ្ហាអវិជ្ជមានទាក់ទងនឹងចិន
2024-04-12 15:35:52cri
Share with:


នៅថ្ងៃទី ១១ ខែមេសា ពេលឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលកិច្ចជំនួបមេដឹកនាំជប៉ុន-អាមេរិកបានលើកឡើងអំពីបញ្ហាអវិជ្ជមានទាក់ទងនឹងចិន អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានដាស់តឿនឱ្យប្រទេសជប៉ុនគោរពផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់ចិន អនុវត្តដោយ ប្រាកដប្រជានូវគំនិតឯកភាពរួមសំខាន់ ស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងយុទ្ធសាស្ត្រ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយបញ្ឈប់ធ្វើរឿងដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន ដើម្បីជៀសវាងកុំបំផ្លាញទំនាក់ទំនងរវាងចិននិងជប៉ុនថែមទៀត។

 អ្នកនាំពាក្យរូបនេះ បានបន្តថា ជប៉ុនទទូចឃោសនាបំប៉ោងរឿងរ៉ាវពាក់ព័ន្ធនឹងប្រទេសចិននៅក្នុងកិច្ចជំនួបនិងសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំជប៉ុន-អាមេរិក ដែលបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ សកម្មភាពពាក់ព័ន្ធរបស់ប្រទេសជប៉ុនបានរំលោភលើគោលការណ៍នៃឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន ព្រមទាំងច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសជប៉ុនរួចហើយ៕

 

អ្នកបកប្រែ:马小青
ប្លុកពិសេស