ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Putin ប្រធានាធិបតីរុស្ស៊ីថ្លែងថា ប្រទេសរុស្ស៊ីរីករាយធ្វើការចរចាស្តីពីបញ្ហាអ៊ុយក្រែនតែបដិសេធការត្រូវបង្ខំដាក់បន្តុបគោលជំហរដែលមិនប្រាកដប្រជា
2024-04-12 11:13:18cri
Share with:

 លោកPutinប្រធានាធិបតីរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី១១ខែមេសាថា រុស្ស៊ីរីករាយធ្វើការចរចាដែលមានលក្ខណៈស្ថាបនាស្តីពីបញ្ហាអ៊ុយក្រែន តែបដិសេធការត្រូវបង្ខំដាក់បន្តុបគោលជំហរដែលមិនប្រាកដប្រជានោះទេ។

ខណៈពេលធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោក Lukashenko ប្រធានាធិបតី បេឡារុស ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅថ្ងៃដដែលនោះលោក Putin  ថ្លែងថា  ប្រទេសរុស្ស៊ីគាំទ្រការបើកធ្វើកិច្ចប្រជុំសម្របសម្រួលដោយសន្តិវិធីស្តីពីបញ្ហាអ៊ុយក្រែន តែដាច់ខាតមិនអាចបង្ខំឱ្យដាក់បន្តុបផែនការដែលមិនប្រាកដប្រជាដល់ពួកយើងនោះទេ។

លោក Putinបានថ្លែងទៀតថា ការវាយប្រហារដែលប្រទេសរុស្ស៊ីអនុវត្តចំពោះសំណង់បរិក្ខារថាមពលអ៊ុយក្រែននៅពេលថ្មីៗនេះគឺជាប្រតិកម្មតបវិញទាំងបង្ខំចិត្តចំពោះការដែលអ៊ុយក្រែនវាយប្រាហារលើសំណង់បរិក្ខាររបស់រុស្ស៊ី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស