ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខសម្តែងការយកចិត្តទុកដាក់ខ្ពស់ចំពោះករណីដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបណ្តាលឱ្យបុគ្គលិកការងាររបស់អង្គការសប្បុរសធម៌ស្លាប់បាត់បង់ជីវិត
2024-04-12 12:49:54cri
Share with:

កាលពីថ្ងៃទី ១១ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសម្តែងការយកចិត្តទុកដាក់ខ្ពស់ចំពោះករណីដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបណ្តាលឱ្យបុគ្គលិកការងាររបស់អង្គការសប្បុរសធម៌ World Central Kitchen”  ចំនួន ៧ នាក់ស្លាប់បាត់បង់ជីវិត។

សេចក្តីថ្លែងការណ៍ចែងថា សមាជិកក្រុមប្រឹក្សាសន្តិសុខគូសបញ្ជាក់ថាត្រូវដេញដោលទំនួលខុសត្រូវចំពោះរាល់ករណីវាយប្រហារលើបុគ្គលិកបំពេញការងារជួយសង្គ្រោះមនុស្សធម៌ ហើយបានកត់សម្គាល់ពីលទ្ធផលនៃការស៊ើបអង្កេតជំហានដំបូងរបស់អ៊ីស្រាអែលចំពោះករណីវាយប្រហារដែលបានប្រកាសនៅថ្ងៃទី ១ ខែមេសានេះ ។ សមាជិកក្រុមប្រឹក្សាសន្តិសុខសង្កត់ធ្ងន់ថា ត្រូវធ្វើការស៊ើបអង្កេតពីឬសគល់ដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយតម្លាភាពចំពោះករណីនេះ ព្រមនិងប្រកាសជាសាធារណៈនូវលទ្ធផលនៃការស៊ើបអង្កេត ។

សមាជិកក្រុមប្រឹក្សាសន្តិសុខទាមទារឱ្យភាគីប៉ះទង្គិចនានាគោរពតាមការកំណត់របស់ច្បាប់អន្តជាតិដែលបានចែងថា ត្រូវការពារសុវត្ថិភាពរបស់បុគ្គលិកការងារមនុស្សធម៌ បរិក្ខារមនុស្សធម៌និងការងារជួយសង្រ្គោះមនុស្សធម៌ និងលុបបំបាត់រាល់ឧបសគ្គទាំងអស់ដែលរារាំងដល់ការដឹកជញ្ជូននិងចែកចាយសម្ភារៈជួយសង្គ្រោះមនុស្សធម៌ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស