ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិន៖ កងទ័ពរំដោះប្រជាជនចិននឹងវាយប្រហារយ៉ាងខ្លាំងក្លាចំពោះរាល់សកម្មភាពធ្វើអបគមន៍របស់ជនដែលចង់ឱ្យតៃវ៉ាន់"ឯករាជ្យ "
2024-04-12 16:54:20cri
Share with:

នារសៀលថ្ងៃទី១២ ខែមេសា លោកវរសេនីយ៍ឯក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិចិនបានប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធនឹងរឿងយោធានាពេលថ្មីៗនេះ។


មានអ្នកយកព័ត៌មានសួរថា៖ យោងតាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗនេះ មេបញ្ជាការកងទ័ពជើងទឹកនៃតំបន់តៃវ៉ាន់ប្រទេសចិនបានទៅទស្សនកិច្ចនៅទីស្នាក់ការទូទៅប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់យោធាសហរដ្ឋអាមេរិកនៅកោះហាវ៉ៃ ព្រមនិងចូលរួមសកម្មភាពពាក់ព័ន្ធនឹងយោធាសហរដ្ឋអាមេរិក។ មានបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃការអនុវត្តរបស់សហរដ្ឋអាមេរិកនូវ "គំនិតការពារដែនកោះរួមគ្នា" ក្នុងគោលបំណងសម្របសម្រួលជាមួយអាជ្ញាធរតៃវ៉ាន់ដើម្បីប្រឆាំងនឹងកម្លាំងយោធារបស់ចិននៅក្នុង "ខ្សែសង្វាក់កោះទីមួយ" ។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោកWu Qianបានលើកឡើងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់ការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងយោធាតាមគ្រប់ទម្រង់រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ចិន។ គោលជំហរនេះគឺច្បាស់លាស់ណាស់។ តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន បញ្ហាតៃវ៉ាន់ក៏ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែរ ដែលមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅធ្វើការជ្រៀតជ្រែកទេ។អ្វីដែលគេហៅថា "ខ្សែសង្វាក់កោះទីមួយ" គឺជាផលិតផលនៃភូមិសាស្ត្រនយោបាយក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ការប៉ុនប៉ងណាមួយដែលចង់បិទខ្ទប់ប្រទេសចិនវាបានតែជាការស្រមើលស្រមៃដែលមិនអាចទៅរួចតែប៉ុណ្ណោះ។ កងទ័ពរំដោះប្រជាជនចិននឹងវាយប្រហារចំពោះរាល់សកម្មភាពធ្វើអបគមន៍របស់ជនដែលចង់ឱ្យតៃវ៉ាន់"ឯករាជ្យ "៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស