ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនគូសបញ្ជាក់ថា ការដោះស្រាយតាមវិធីនយោបាយគឺជាច្រកចេញតែមួយគត់នៃវិបត្តិអ៊ុយក្រែន
2024-04-12 13:10:40cri
Share with:

 លោក Geng Shuang តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានគូសបញ្ជាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីពិនិត្យពិភាក្សាអំពីអ៊ុយក្រែនកាលពីថ្ងៃទី ១១ ខែមេសាថា ការដោះស្រាយតាមវិធីនយោបាយគឺជាច្រកចេញតែមួយគត់នៃវិបត្តិ អ៊ុយក្រែន ។ ភាគីចិនអំពាវនាវម្តងទៀតឱ្យភាគីពាក់ព័ន្ធបើកការចរចាផ្ទាល់ ដើម្បីបោះជំហានទី ១ ទៅរកការដោះស្រាយតាមវិធីនយោបាយ រួមគ្នាជំរុញការបន្ធូបន្ថយស្ថានការណ៍ ដើម្បីសម្រេចការឈប់បាញ់គ្នាក្នុងពេលឆាប់ៗ ។ សហគមអន្តរជាតិគួរខិតខំសម្របសម្រួលថែមទៀតង ដើម្បីបង្កលក្ខណសម្បបត្តិវិជ្ជមានសម្រាប់ការចរចា ។ 

លោក Geng Shuang បានថ្លែងទៀតថា ភាគីចិននឹងបន្តរក្សាការប្រាស្រ័យទាក់ទងថែមទៀតជាមួយភាគីនានា ដើម្បីដើរតួនាទីមានលក្ខណៈស្ថាបនាសម្រាប់ការជំរុញដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ៕ 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស