ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះហរដ្ឋអាមេរិកនិងជប៉ុនដែលប្រឌិតរឿងស្តីពីគោលនយោបាយនុយក្លេអ៊ែររបស់ចិន
2024-04-12 16:33:10cri
Share with:

ថ្ងៃទី ១១ ខែមេសា នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងកាបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា ថ្ងៃទី ១០ ខែមេសា លោក Biden ប្រធានាធិបតីអាមេរិកបានពិភាក្សាជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ហើយបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមថា អាមេរិកនិងជប៉ុនបានប្តេជ្ញាចិត្តដើម្បីសម្រេចបាន"ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ"យ៉ាងពិតប្រាកដ ។ ប្រទេសចិនកំពុងពន្លឿនការកសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយគ្មានតម្លាភាពនិងគ្មានកិច្ចសន្ទនាដែលប្រកបដោយអត្ថន័យដែលបង្កជាការព្រួយបារម្ភចំពោះស្ថិរភាពពិភពលោកនិងក្នុងតំបន់ ។ តើភាគីចិនមានការអធិប្បាយយ៉ាងណា?

ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១១ ខែមេសាថា អ្វីដែលគេហៅថា ការព្រួយបារម្ភដែលលើកឡើងដោយសហរដ្ឋអាមេរិកនិងជប៉ុនអំពីគោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសចិន គឺជាការប្រឌិតរឿងប្រាសថាកពីការពិតទាំងស្រុងនិងមានចេតនាអាក្រក់ ប្រទេសចិនប្រឆាំងដាច់ខាត និងមិនអាចទទួលយកបានទេ ។ លោកស្រី Mao Ning បានថ្លែងទៀតថា ប្រទេសចិនបានអនុវត្តគោលនយោបាយមិនប្រើអាវុធនុយក្លេអ៊ែរជាអាទិភាព សន្យាមិនប្រើអាវុធនុយក្លេអ៊ែរចំពោះប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរនិងតំបន់គ្មានអាវុធនុយក្លេអ៊ែរ ក៏ដូចជារក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងកម្រិតអប្បបរមានៃតម្រូវការផ្នែកសន្តិសុខជាតិជាប់រហូតមក ហើយមិនចូលរួមការប្រណាំងប្រជែងសព្វាវុធឡើយទោះទម្រង់ណាក្តី ។ ដរាបណាគ្មានប្រទេសណាប្រើអាវុធនុយក្លេអ៊ែរមកលើប្រទេសចិន នោះគឺមិនទទួលការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីប្រទេសចិនឡើយ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស